បង្ក្រាបក្រុមគ្រឿងញៀនចំនួន៦នាក់ នៅខណ្ឌឫស្សីកែវ

អត្ថបទដោយ៖
Kien Sereyvuth

(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ និងប៉ុស្ដិ៍ច្រាំងចំរេះទី២ នៃអធិការដ្ឋានខណ្ឌឫស្សីកែវ ដឹកនាំដោយលោកវរសេនីយ៍ទោ គល់ យី អធិការ នៅថ្ងៃទី២៥-២៦ ពោលគឺ២ថ្ងៃជាប់គ្នា ក្នុងខែមេសា ឆ្នាំ២០១៩នេះ បានតាមស្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន៦នាក់ ពីបទរក្សាទុកសារធាតុញៀន ក្នុង២ករណីផ្សេងគ្នា។

បើតាមលោកអធិការខណ្ឌឫស្សីកែវ លោកវរសេនីយ៍ទោ គល់ យី ចំពោះការតាមស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ក្នុងបទរក្សាទុកសារធាតុញៀនទាំង៦នាក់ខាងលើនេះ បានអនុវត្តឡើងស្ថិតនៅត្រង់ចំណុចផ្លូវជាតិលេខ៥ ក្នុងក្រុមទី៨ ភូមិក សង្កាត់ច្រាំងចំរេះ២ និងស្ថិតនៅត្រង់ចំណុចក្រុមទី៤ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ។

លោកអធិការបន្តថា ជនសង្ស័យដែលឃាត់ខ្លួនបានទី១-ឈ្មោះ វីន សំណាង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទី២-ឈ្មោះ ឯល សូហ្វី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ទី៣-ឈ្មោះ យ៉ុង សុភក្ត្រ័ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទី៤-ឈ្មោះ លី ម៉ៅ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ។ ការឃាត់ខ្លួននេះ ដកហូតបានក្រាមពណ៌សថ្លាចំនួន១កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន ដែលជាករណីទី១។

ចំណែកការបង្ក្រាបករណីទី២ ឃាត់ខ្លួនជនសង្ស័យឈ្មោះ វិន ថាន់ឡុង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិវៀតណាម មុខរបបុគ្គលិក ក្លិបនាគមាស និងម្នាក់ទៀតឈ្មោះ សឹម ដារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបបុគ្គលិកក្លិបនាគមាសដូចគ្នា។ ការឃាត់ខ្លួននេះដែរ ដកហូតបានក្រាមពណ៌សថ្លាចំនួនចំនួន១កញ្ចប់តូច។

យ៉ាងណាក៏ដោយ បើតាមការបញ្ជាក់បន្ថែមពីលោកអធិការខណ្ឌឫស្សីកែវ បន្ទាប់ពីឃាត់ខ្លួនពួកគេទាំង៦ និងវត្ថុតាងពាក់ព័ន្ធសកម្មភាណរក្សាទុកថ្នាំញៀន ត្រូវបានបញ្ជូនមកឃុំខ្លួនសាកសួរបណ្ដោះនៅអធិការដ្ឋានខណ្ឌ រងចាំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធី៕ធ.ដ

កំសាន្ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner