សាខាគយរាជធានីភ្នំពេញចុះបង្ក្រាបទីតាំងយានដ្ឋានកាត់ត និងតម្លើងរថយន្តនៅឬស្សីកែវដកហូតរថយន្តចំនួន៣គ្រឿង
ភ្នំពេញ៖ ទីតាំងយានដ្ឋានកាត់ត និងតម្លើងរថយន្តលួចលាក់ខុសច្បាប់មួយកន្លែងត្រូវបានកម្លាំងសាខាគយរដ្ឋាកររាជធានីភ្នំពេញ សហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌឬស្សីកែវចុះបង្ក្រាបដោយដកហូតរថយន្តបានចំនួន ០៣គ្រឿង បញ្ជូនទៅកាន់ ស្នាក់ការសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។ ការចុះបង្ក្រាបដកហូតរថយន្តកាត់ត នេះធ្វើឡើង កាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៩ នៅចំណុចយានដ្ឋានអត់យីហោមួយកន្លែង ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិ បឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌែឬស្សីកែវ ។
ការលួចតម្លើង កាត់តរថយន្ត ដោយគ្មានច្បាប់ប្រឈម និងការបង្កឲ្យអ្នកប្រើប្រាស់គ្រោះថ្នាក់ ។ តាមព័ត៌មានបានឲ្យដឹងថា ទីតាំង យានដ្ឋាន នេះបានបើក កែច្នៃកាត់តរថយន្តជាយូមកហើយ ។ដោយមានការស្រាវជ្រាវពីមន្រ្តីជំនាញសមត្ថកិច្ចសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញក៏បានចុះត្រួតពិនិត្យឆែកឆេរតែម្តង ។
តាមព័ត៌មានបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការ សមត្ថកិច្ចគយក៏បានរកឃើញរថយន្តចំនួន ០៣គ្រឿង ដែលក្នុងនោះ រថយន្តឡិចសុីសRX៤០០ចំនួន២គ្រឿង និងឡិចស៊ីសRX៣៣០មួយគ្រឿង កាត់តខុសបច្ចេកទេសហើយត្រូវបានសមត្ថកិច្ច ស្ទួច បញ្ជូនទៅកាន់ស្នាក់ការសាខាគយ។ ទោះបីជាយ៉ាងណាម្ចាស់ ត្រូវបានគេអះអាងថាបានគេចខ្លួនបាត់ មុនពេលដែលសមត្ថកិច្ច ចុះទៅដល់ហើយសមត្ថកិច្ចក៏បានឃាត់អ្នកមើលការម្នាក់ឈ្មោះ ណុល ជុំ ភេទប្រុស អាយុ៣៨ឆ្នាំទៅសាកសួរផងដែរ៕ធ.ដ