លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាន អនុញ្ញាតិទទួលជួបជាមួយជា ឯកឧត្តម ឈីវ ហ្វាចេន លេខាបក្ស កុំម្មុយនីស ខេត្តឡាវនីញនៃសាធារណៈរដ្ឋ ប្រជាមានិតចិន

អត្ថបទដោយ៖
Kien Sereyvuth

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតិទទួល ជួបជាមួយជាមួយគណៈប្រតិភូខេត្តឡៅនិញ ដែល ដឹកនាំដោយ ឯកឧត្តម ឈីវ ហ្វាចេន លេខាបក្ស កុំម្មុយនីស ខេត្តឡាវនីញនៃសាធារណៈរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦  មេសា ឆ្នាំ២០១៩ នៅសណ្ឋាគារ Sofitel រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម លោកជំទាវក៏បានស្វាគមន៍ ចំពោះ គណៈប្រតិភូខេត្ត ឡាវ នីញ ដែលបានមកបំពេញ ទស្សនៈកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះស្របពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីបាននឹងកំពុងចូលរួមកិច្ចប្រជុំ ផ្លូវ១ ខ្សែក្រវ៉ាត់១ ដែលមានសមាជិកចូលរួមជាង១០០  ប្រទេស នៅទីក្រុងប៉េកាំង ប្រទេសចិន។

លោកជំទាវបានបន្តទៀតថា កន្លងមក រាជរដ្ឋាភិបាល កម្ពុជាតែងគាំទ្រដល់ការវិនិយោគរបស់បងប្អូនចិន ហើយគោលនយោបាយ ខ្សែក្រវ៉ាត់១ ផ្លូវ១ របស់ចិន  ពិតជាបានផ្តល់ផល ប្រយោជន៍ជាច្រើនដល់ កម្ពុជា ក៏ដូចជា ពិភពលោកទាំងមូលផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ឈីន ហ្វាចេនក៏បាន ថ្លែងអំណរគុណចំពោះលោកជំទាវដែលបានគាំទ្រចំពោះខេត្តឡាវនីញ។ ឯកឧត្តមបានបន្ត ទៀត ថា ខេត្តឡាវនីញ និងខេត្តព្រះសីហនុ គឺជាខេត្តដែល បានចងសម្ព័ន្ធមេត្រីភាពនឹងគ្នា ហើយបច្ចុប្បន្នបាន នឹង កំពុងបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេសនៅទីនោះ។
ចំណែកឯរាល់ការវិនិយោគរបស់ខេត្តឡាវនីញ គឺបានបង្កើត ឱកាសការងារយ៉ាងច្រើនជូនបងប្អូនប្រជាពលរ ដ្ឋនៅខេត្តព្រះសីហនុ ។

លោកជំទាវក៏បានសំណូមពរឲ្យ ឯកឧត្តម ឈីន ហ្វាចេន បន្តជួយឧបត្ថម្ភគាំទ្របន្ថែមទៀត លើ វិស័យអប់រំ និងវិស័យសុខាភិបាល ជាពិសេស សូមជួយដល់ខេត្តស្វាយរៀង ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា ។

ជាទីបញ្ចប់ លោកជំទាវក៏សូមថ្លែងអំណរគុណដល់ ឯកឧត្តម ស៊ី ជីនពីង ក៏ដូចជាឯកឧត្តមគណៈប្រតិភូនា ពេលនេះ ដែលដែលបានចូលរួមចំណែកយ៉ាងសំខាន់ តាមរយៈ ការបញ្ជូនអ្នក វិនិយោគិនល្អៗរបស់ប្រទេស ចិនមកកាន់ព្រះរាជាណាចក្រកម្ពុជា៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner