អាកាសធាតុកើនកម្តៅជម្រុញអោយក្រសួងអប់រំកែសម្រូលម៉ោងសិក្សា
អត្ថបទដោយ៖
Kien Sereyvuth
អាកាសធាតុដែលកាន់តែកើនកម្តៅ បានជម្រុញអោយក្រសួងអប់រំចាត់វិធានការណ៍កែសម្រួលម៉ោងសិក្សាដល់ សិស្សសាលា។ កម្ពុជាក្នុងឆ្នាំ២០១៩នេះ កំពុងរងបាតុភូតកម្តៅ El Nino ដែលសប្តាហ៍នេះកម្តៅបានកើនរហូត ដល់៤១អង្សាសេជាពិសេសការក្តៅខ្លាំងនៅពេលថ្ងៃត្រង់។ ក្រសួងអប់រំក្នុងលិខិតមួយកាលពីថ្ងៃទី២៥មេសាបាន កែសម្រួលម៉ោងសិក្សាអោយសិស្សបានចេញពីរៀនពេលព្រឹកនៅម៉ោង១០កន្លះ និងការចូលរៀនពេលរសៀល ម៉ោង១កន្លះ និងចេញនៅម៉ោង៥ល្ងាច។ ក្នុងសប្តាហ៍នេះ កំណើនខ្លាំងនៃសីតុណ្ហភាពកម្តៅ ត្រូវគេឃើញថាមាន កិច្ចអន្តរាគមន៍ជួយបាញ់ទឹកដាក់លើដំបូលអគារសិក្សានិងការបាញ់ទឹកជុំវិញបរិវេណទីធ្លាសាលារៀនផងដែរ តាមសាលាខ្លះ ក្នុងរាជធានីភ្នំពេញដើម្បីកាត់បន្ថយកម្តៅ។