មេដឹកនាំមីយ៉ាន់ម៉ាលោកស្រីអង់សានស៊ូជីទស្សនកិច្ច៣ថ្ងៃនៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

  ក្រសួងការបរទេសកម្ពុជាបានអោយដឹងថា មេដឹកនាំប្រទេសមីយ៉ាន់ម៉ា លោកស្រីអង់សានស៊ូជី នឹងមកដល់ ប្រទរេសកម្ពុជានៅថ្ងៃទី២៩មេសាក្នុងការចាប់ផ្តើមដំណើរទស្សនកិច្ចលើកដំបូងក្នុងប្រទេសកម្ពុជា។ ដំណើរ     ទស្សនកិច្ចតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នឹងមានរយៈពេល៣ថ្ងៃរវាងពីថ្ងៃទី២៩ មេសាដល់១ឧសភាឆ្នាំ២០១៩។ លោកស្រីអង់សានស៊ូជី បច្ចុប្បន្នគឺជាទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរ ទេសនៃសហភាពមីយ៉ាន់ម៉ា។ យោងតាមក្រសួងការបរទេសក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកស្រី អង់ សានស៊ូជី នឹងចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរី ភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះបរមរាជវាំង។
  មេដឺកនៃប្រទេសមីយ៉ាន់ម៉ា គ្រោងនឹងចូលជួបសម្តែងការគួរសមចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំប្រ ធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងមានជំនួបពិភាក្សាទ្វេភាគី ជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
ក្នុងដំណើរទស្សនកិច្ចក្នុងប្រទេសកម្ពុជានេះផងទៀត លោកស្រីអង់សានស៊ូជី នឹងអញ្ជើញដាក់កម្រងផ្កា គោរព វិញ្ញាណក្ខន្ធនៅស្តូបវិមានឯករាជ្យ និងព្រះមណ្ឌលនៃព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា។ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ច លោកស្រីនឹងអញ្ជើញទៅទស្សនាប្រាសាទមួយចំនួន នៅខេត្តសៀមរាប។
  ដំណើរទស្សនកិច្ចផ្លូវការរបស់ មេដឹកនាំប្រទេសមីយ៉ាន់ម៉ា នៅកម្ពុជា ត្រូវគេពណ៌នានឹងពង្រឹង និងពង្រីកថែម ទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ព្រមទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងពហុភាគី។ នេះជាការបញ្ជាក់បន្ថែមរបស់ក្រសួងការបរទេសកម្ពុជា៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner