WCF លែងអណ្តើកហ្លួង២០ក្បាល

អង្គការអភិរក្សសត្វព្រៃ WCS Wildlife Conservation society បានធ្វើពិធីលែងសត្វអណ្តើកហ្លួង ២០ក្បាល ចូល ក្នុងទីជម្រកធម្មជាតិ នៅស្រុកកំពង់សិលាក្នុងខេត្តព្រះសីហនុ។ សត្វអណ្តើកហ្លួង គឺជាប្រភេទសត្វដែលស្ថិត នៅក្នុងបញ្ជីក្រហមរបស់អង្គការIUCN…ជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុត និងស្ថិតក្នុងចំណោមអណ្តើក ទាំង២៥ប្រភេទដែលកំពុងរងគ្រោះថ្នាក់ ខ្លាំងជាងគេបំផុតនៅលើពិភពលោក។ ពិធីលែងអណ្តើកហ្លួងនោះបានធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩នេះ បានរៀបចំនៅភូមិត្រាច ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ នាយកគ្រប់គ្រងអង្គការ (WCS) លោក សោម ស៊ីថា បានឲ្យដឹងថា រហូតមកដល់ពេលនេះ អង្គការនេះបានលែង កូនអណ្ដើកហ្លួងចូលទៅក្នុងព្រែកធម្មជាតិ បានចំនួន៣លើកបូករួមទាំងលើកនេះ។ ការលែងលើកទី១ បានធ្វើ កាលពីឆ្នាំ២០១៥ មានចំនួន ២១ក្បាល, លើកទី២ កាលពីឆ្នាំ២០១៧ ចំនួន២៥ក្បាល និងលើកទី៣នេះ មាន ចំនួន ២០ក្បាល៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner