គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភារុញសេចក្តីព្រាងច្បាប់៥អោយគណៈកម្មការជំនាញ

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកកិច្ចប្រជុំពិនិត្យមើលសេចក្តីព្រាងច្បាប់ចំនួន៥នៅថ្ងៃទី២៦មេសានេះ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រីហេងសំរិន ប៉ុន្តែសេចក្តីព្រាងច្បាប់ទាំង៥ បានតម្រូវអោយក្រុម មន្ត្រីជំនាញក្នុងគណៈកម្មរដ្ឋសភាពិនិត្យមើលបន្ថែមទៀត មុននឹងស្នើដាក់ ជារបៀបវារៈពិភាក្សាក្នុងសម័យប្រជុំ ពេញអង្គ។ ក្នុងសេចក្តីព្រាងច្បាប់ទាំង៥ សេចក្តីព្រាងច្បាប់ ៣ ដែលទាក់ទងការជម្រុញនិងការការពារ ទៅវិញ ទៅមកនៃវិនិយោគពាក់ព័ន្ធនឹងប្រទេសចំនួន៣។  សេចក្តីព្រាង ច្បាប់ទាំង៣នោះ ពាក់ព័ន្ធនឹងប្រទេសចំនួន ៣ គឺប្រទេសបង់ក្លាដេស្ហ, សហភាពអារ៉ាប់អេមីរ៉ាត និងសាធារណ រដ្ឋតួកគី។ សេចក្តីព្រាងច្បាប់ ២ផ្សេងទៀតដែលត្រូវបានប្រគល់ជូនអោយក្រុមមន្ត្រីជំនាញក្នុងគណៈកម្មរដ្ឋសភា ពិនិត្យ ដែរនោះ គឺសេចក្តីព្រាងច្បាប់មួយពាក់ព័ន្ធនឹងការគ្រប់គ្រងប្រេងកាត និងផលិតប្រេងកាត និងសេចក្តី ព្រាង ច្បាប់មួយទៀត ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការ បង្កើតអង្គការបណ្តាញអន្តរជាតិ សម្រាប់ ឬស្សី និងផ្តៅ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner