កូរ៉េខាងជើង បាញ់មីស៊ីលបាលីស្ទិលចំនួន ២ គ្រាប់ ឆ្ពោះទៅសមុទ្រ ជប៉ុន

ព្យុងយ៉ាង ៖ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកយ៉ាងហោចណាស់ចំនួន ២គ្រាប់ ឆ្ពោះទៅសមុទ្រជប៉ុន ដែលគេស្គាល់ថា សមុទ្រខាងកើត កាលពីថ្ងៃអង្គារ ។

ការធ្វើតេស្តមីស៊ីលនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីមានដំណើរទស្សនកិច្ចកម្រិតខ្ពស់ទៅកាន់ទីក្រុងសេអ៊ូល ដោយមន្ត្រីលំដាប់ទី៣ របស់មន្ទីរបញ្ចកោណ គឺលោក Elbridge Colby ដែលបានសរសើរកូរ៉េខាងត្បូងថា ជា «សម្ព័ន្ធមិត្តគំរូ» ។

បើតាមក្រសួងការពារជាតិជប៉ុន ឆ្មាំល្បាតឆ្នេរបានប្រទះឃើញមីស៊ីលបាលីស្ទិកចំនួន ២គ្រាប់ ហើយពួកវាត្រូវបានគេប៉ាន់ប្រមាណថា បានធ្លាក់ចូលសមុទ្រហើយ ។

ទន្ទឹមគ្នា ទីភ្នាក់ងារសារព័ត៌មានជប៉ុន Jiji Press បានរាយការណ៍ថា មីស៊ីលទាំង ២គ្រាប់នោះ បានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន នេះបើយោងតាមប្រភពពីក្រសួងការពារជាតិ ។

ការបាញ់សាកល្បងមីស៊ីកបាលិស្ទីគចុងក្រោយនេះ គឺជាការធ្វើតេស្តលើកទី២ហើយរបស់កូរ៉េខាងជើងនៅក្នុងខែមករា ក្រោយបាញ់មីស៊ីលជាច្រើនគ្រាប់ច្រើនម៉ោង មុនពេលមេដឹកនាំកូរ៉េខាងត្បូងធ្វើដំណើរទៅកាន់ប្រទេសចិន សម្រាប់កិច្ចប្រជុំកំពូល ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner