រុស្ស៊ី ស្នើឱ្យបើកច្រកព្រំដែនមនុស្សធម៌ ជាមួយអ៊ុយក្រែន

មូស្គូ ៖ រុស្ស៊ី និង អ៊ុយក្រែន គួរតែបើកច្រកព្រំដែនមនុស្សធម៌ ដើម្បីអនុញ្ញាតឱ្យប្រជាជន អាចត្រឡប់ទៅផ្ទះជួបជុំក្រុមគ្រួសារឡើងវិញ នេះបើតាមការស្នើឡើង របស់មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់ របស់ទីក្រុងមូស្គូ។

យោងតាមសារព័ត៌មាន RT, ទីក្រុង គៀវ បានបិទច្រកព្រំដែនទាំងអស់ ជាមួយរុស្ស៊ី និង បេឡារុស្ស បន្ទាប់ពីជម្លោះអ៊ុយក្រែន បានកើនឡើង នៅឆ្នាំ២០២២។

នៅក្នុងកិច្ចប្រជុំ ជាមួយសមាជិកសភា កាលពីថ្ងៃទី២៧ ខែមករា, លោកស្រី Tatyana Moskalkova មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់របស់រុស្ស៊ី បាននិយាយថា «យើងគួរតែពិភាក្សា ពីលទ្ធភាព នៃការបើកច្រកព្រំដែនមួយ សម្រាប់ពលរដ្ឋរុស្ស៊ី ដែលចង់ជួបជុំ ជាមួយសាច់ញាតិ និង មនុស្សជាទីស្រឡាញ់របស់ពួកគេ»។ លោកស្រី បញ្ជាក់ថា ការណ៍នេះ នឹងជួយសម្រួល ដោយមិនចាំបាច់មានឯកសារ ដើម្បីអាចចាកចេញបាន តែ ស្របច្បាប់។

មន្ត្រីរូបនេះ បន្ថែមថា ការិយាល័យរបស់ខ្លួន ក៏ធ្លាប់បានជួយបង្រួបបង្រួម ប្រជាពលរដ្ឋ ជាង៥០គ្រួសារ ឲ្យជួបជុំគ្នាវិញ ក្នុងឆ្នាំកន្លងមក ហើយកំពុងព្យាយាមចរចាជាមួយភាគីអ៊ុយក្រែន លើកិច្ចការនេះផងដែរ ដើម្បីជួយគ្រួសារជនជាតិរុស្ស៊ី ដែលជាប់គាំង អាចមកជួបជុំគ្រួសារ ឡើងវិញ។

បើតាម RT ដដែល, មន្ត្រីរុស្ស៊ី អះអាងថា ពួកគេបានទទួលសក្ខីកម្មចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម ដែលប្រព្រឹត្តដោយកងកម្លាំងអ៊ុយក្រែន ក្នុងអំឡុងពេលកាន់កាប់ផ្នែកខ្លះ នៃ តំបន់ Kursk។ តែ ផ្ទុយទៅវិញ លោកស្រី Moskalkova បាននិយាយថា ពលរដ្ឋអ៊ុយក្រែន ដែលយោធារុស្ស៊ី ជួយសង្គ្រោះពីការបាញ់ផ្លោង ត្រូវបានដាក់ ក្នុងមជ្ឈមណ្ឌលស្នាក់នៅ បណ្តោះអាសន្ន ហើយ ផ្តល់អ្វីៗគ្រប់យ៉ាង ដែលពួកគេត្រូវការ ព្រមទាំង មានសេរីភាព ក្នុងការធ្វើដំណើរ ទៅមក៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner