ការកែលម្អប្រសិទ្ធភាពវិស័យដឹកជញ្ជូនតាមផ្លូវអាកាស ជួយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតច្រើន

បរទេស ៖ ការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពវិស័យដឹកជញ្ជូនតាមផ្លូវអាកាស ត្រូវបានគេរំពឹងថា នឹងជួយដល់កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតច្រើន នេះបើយោងតាមប្រភពពីគេហទំព័រ Nature។

ប្រភពដដែលបានឱ្យដឹងថា ផលប៉ះពាល់អាកាសធាតុរបស់វិស័យអាកាសចរណ៍នៅតែបន្តកើនឡើង ហើយមានការរីកចម្រើនតិចតួចប៉ុណ្ណោះ ដែលឆ្ពោះទៅរកការកាត់បន្ថយការបញ្ចេញឧស្ម័ន ស្របតាមគោលដៅសកល។

ការវាយតម្លៃប្រសិទ្ធភាពកាបូនឌីអុកស៊ីតសម្រាប់ការហោះហើរចំនួន ២៧.៥ លានជើងក្នុងទីក្រុងចំនួន ២៦,១៥៦ ក្នុងឆ្នាំ២០២៣ ដោយប្រើទិន្នន័យពីក្រុមហ៊ុនអាកាសចរណ៍ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ។

លទ្ធផលបង្ហាញពីការប្រែប្រួលយ៉ាងខ្លាំង ពោលគឺនៅចន្លោះពី ៣២ទៅ៨៩០ក្រាមកាបូនឌីអុកស៊ីតក្នុងមួយគីឡូម៉ែត្រ ពីអ្នកដំណើរដែលបង្កើតប្រាក់ចំណូល តាមផ្លូវហោះហើរ និងពី ៦០ទៅ៣៦០ក្រាមកាបូនឌីអុកស៊ីតក្នុងមួយគីឡូម៉ែត្រ ពីអ្នកដំណើរដែលបង្កើតប្រាក់ចំណូល តាមម៉ូដែលយន្តហោះ ។

ប្រសិទ្ធភាពមានភាពខុសគ្នាតាមតំបន់ នៅអាហ្វ្រិក អូស្ត្រាលី និងន័រវែសមានកម្រិតទាបបំផុត ខណៈដែលមានកម្រិតខ្ពស់បំផុត នៅប្រេស៊ីល ឥណ្ឌា និងអាស៊ីអាគ្នេយ៍។ ការដំណើរការផ្លូវហោះហើរទាំងអស់ឱ្យដល់កម្រិតល្អបំផុត ដែលបានបង្ហាញអាចកាត់បន្ថយការបញ្ចេញឧស្ម័នបាន ១០.៧%។

យោងតាមទ្រឹស្តី ការកាត់បន្ថយដល់ ៥០% អាចធ្វើទៅបាន ប្រសិនបើប្រើយន្តហោះដែលមានប្រសិទ្ធភាពខ្ពស់បំផុត រៀបចំកៅអីថ្នាក់សេដ្ឋកិច្ចទាំងអស់ និងមានអត្រាបំពេញអ្នកដំណើរចំនួន៩៥%។ គោលនយោបាយដែលផ្តោតលើប្រសិទ្ធភាព អាចកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈបានយ៉ាងឆាប់រហ័ស ដោយមិនចាំបាច់កំណត់សមត្ថភាពដឹកជញ្ជូនអាកាស៕

ប្រភព ៖ Nature

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner