អង់គ្លេស និងរុស្ស៊ី ផ្ទុះជម្លោះការទូត
ឡុងដ៍ ៖ ទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងរុស្ស៊ី ជួបភាពល្អក់កករថែមមួយកម្រិតទៀត ក្រៅពីបញ្ហាសង្គ្រាមអ៊ុយក្រែន ដោយសារតែការផ្ទុះឡើងនូវជម្លោះការទូតរវាងប្រទេសទាំងពីរ ខណៈដែលទីក្រុងឡុងដ៍បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី និងឈានដល់ការបណ្តេញអ្នកការទូតរុស្ស៊ីម្នាក់ ។
ការបញ្ចេញប្រតិកម្មខ្លាំងៗរបស់អង់គ្លេសនេះ ធ្វើឡើងក្រោយក្រសួងការបរទេសរុស្ស៊ី បានប្រកាសនៅថ្ងៃទី១៥ ខែមករាថា រុស្ស៊ីបានសម្រេចចិត្តបណ្តេញបុគ្គលិកស្ថានទូតអង់គ្លេសម្នាក់ ដោយចោទប្រកាន់ពីបទមានទំនាក់ទំនងជាមួយសេវាពិសេសរបស់អង់គ្លេស ។
ជាការឆ្លើយតប ការិយាល័យការបរទេសអង់គ្លេសបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា អង់គ្លេសថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការបណ្តេញអ្នកការទូតអង់គ្លេសម្នាក់កាលពីខែមុន និងច្រានចោលការចោទប្រកាន់គ្មានមូលដ្ឋាន ប្រឆាំងនឹងបុគ្គលិកទូតអង់គ្លេស ។
ក្រៅពីថ្កោលទោស ការិយាល័យនេះក៏បានព្រមានផងដែរថា រាល់សកម្មភាពបន្ថែមទៀតដែលធ្វើឡើងដោយរុស្ស៊ីប្រឆាំងនឹងអ្នកការទូតរបស់ខ្លួន នឹងត្រូវចាត់ទុកថាជាការបង្កើនជម្លោះ ហើយនឹងមានការឆ្លើយតបទៅតាមនោះ ។
ចាប់តាំងពីសង្គ្រាមរុស្សីអ៊ុយក្រែនផ្ទុះឡើង ទំនាក់ទំនងរវាងរុស្សី និងអង់គ្លេសមានភាពតានតឹងខ្លាំង ដោយសារតែអង់គ្លេសបានបង្ហាញជំហរគាំទ្រអ៊ុយក្រែន និងសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងលើភាគីរុស្សី ដែលជាអ្នកចាប់ផ្តើមសង្គ្រាមមួយនេះ ។
បន្ថែមលើនេះ ជម្លោះការទូតក៏កាន់តែពុះកញ្ច្រោល ខណៈដែលសម្ព័ន្ធភាពរវាងលោកខាងលិច និងរុស្ស៊ី បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីសង្គ្រាមត្រជាក់ ដោយមានការចោទប្រកាន់គ្នាទៅវិញទៅមកជាញឹកញាប់ អំពីសកម្មភាពចារកម្ម ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម អង់គ្លេស និងរុស្ស៊ី ផ្ទុះជម្លោះការទូត

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា