ប្រមូលសំរាមយកដុត បណ្ដាលឲ្យឆេះរាលដាលគំនរឈើ និងជ័រយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលនៅខណ្ឌសែនសុខ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ គំនរឈើ និងជាតិជ័រ បានឆាបឆេះយ៉ាងសន្ធោសន្ធៅ និងផ្សែងហុយទ្រលោម ផ្អើលដល់អាជ្ញាធរ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍ ចៀសវាងភ្លើងឆេះរាលដាលដល់លំនៅឋានប្រជាពលរដ្ឋ កាលពីម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ នៅក្នុងដីឡូតិ៍ទុកគ្រឿងចក្រមួយកន្លែង ស្ថិតនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាប់ឆេះគំនរឈើ និងជាតិជ័រដែលគរទុកនៅក្នុងដីឡូតិ៍ជាប់នឹងរបងខាងត្បូងយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងរាយការណ៍ប្រាប់អាជ្ញាធរ និងសមត្ថកិច្ចហៅថយន្តពន្លត់អគ្គីភ័យមួយគ្រឿងទៅអន្តរាគមន៍។ ទោះបីជាយ៉ាងណា ភ្លើងពុំបានឆេះរាលដាល់ដល់លំនៅឋានពលរដ្ឋឡើយ ដោយត្រូវបានរថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍បាញ់ពន្លត់ទាន់ពេល។

ករណីអគ្គីភ័យនេះ ត្រូវនគរបាលមូលដ្នានឲ្យដឹងថា បណ្តាលមកពីអ្នកមើលការខុសត្រូវក្នុងដីឡូត៍ខាងលើប្រមូលសំរាមដុត ក៏ឆេះរាលដាលទៅគំនរឈើចាស់ៗ និងជាតិជ័របណ្តាលឲ្យឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ បន្ទាប់ពីកើតមានអគ្គីភ័យនគរបាលប៉ុស្តិ៍ បានអញ្ជើញអ្នកមើលការឈ្មោះ ស៊ំ សុផារិទ្ធ  ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នកដុតសំរាមបណ្តាលឲ្យឆេះរាលដាល់ទៅអប់រំផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner