មីយ៉ាន់ម៉ា បំផ្លាញផ្ទៃដីដាំអាភៀនជាង ៣០០ ហិកតា

ណៃពិដោ ៖ ប៉ូលិសមីយ៉ាន់ម៉ាបានបំផ្លាញផ្ទៃដីដាំដុះអាភៀនប្រហែល ៣១១ ហិកតា នៅក្នុងរដ្ឋ Shan នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Myanma Alinn នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ផ្អែកតាមរបាយការណ៍ដដែល ប្រតិបត្តិការលុបបំបាត់ចម្ការអាភៀននេះ ត្រូវបានអនុវត្តដោយសហការជាមួយអាជ្ញាធរមូលដ្ឋាននៅទូទាំងទីប្រជុំជនជាច្រើននៅក្នុងរដ្ឋ Shan ។

បញ្ហាគ្រឿងញៀនអាភៀន មិនមែនជារឿងថ្មីទេសម្រាប់មីយ៉ាន់ម៉ា តួយ៉ាង ការដាំដុះអាភៀននៅក្នុងប្រទេសនេះ បានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ១០ឆ្នាំ ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្ម ហៅកាត់ UNODC ។

ការិយាល័យ UNODC និយាយថា ការដាំដុះអាភៀននៅមីយ៉ាន់ម៉ាកាលពីឆ្នាំ ២០២៥ បានកើនឡើងដល់ទៅ ១៧ភាគរយ បើធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះផ្ទៃដីដាំដុះអាភៀនត្រូវបានពង្រីកពី ៤៥,២០០ហិកតា ដល់ ៥៣,១០០ហិកតា ។

មីយ៉ាន់ម៉ាបានក្លាយជាប្រទេសផលិតអាភៀនច្រើនជាងគេលើពិភពលោកនៅឆ្នាំ ២០២៣ ខណៈដែលអាហ្វហ្គានីស្ថានស្ថិតនៅលំដាប់ទី ២ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner