ក្រុម IS បំផ្ទុះគ្រាប់បែក សម្លាប់មនុស្ស ៣១នាក់ នៅប៉ាគីស្ថាន

អ៊ីស្លាម៉ាបាដ ៖ ក្រុមជ្រុលនិយមអ៊ីស្លាម IS បានបំផ្ទុះគ្រាប់បែក នៅឯព្រះវិហារមួយកន្លែង ស្ថិតក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន បណ្តាលឲ្យស្លាប់មនុស្ស យ៉ាងតិច ៣១នាក់ និង របួសជាង១៦៩នាក់។

ពួកគេបានប្រកាសអះអាង ទទួលខុសត្រូវ ដោយខ្លួនឯង ចំពោះការវាយប្រហារដ៏សាហាវ ដែលបានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាម អង្គការឃ្លាំមើលក្រុមជីហាដនិយម របស់អាមេរិក «SITE Intelligence» ដែលបានរាយការណ៍ នៅព្រឹកថ្ងៃសុក្រនេះ។

SITE Intelligence បានអះអាងថា «នៅពេលទៅដល់ខ្លោងទ្វារខាងក្នុង នៃព្រះវិហារភ្លាម ជនបង្ក បានបំផ្ទុះ នៅចំកណ្តាលក្រុមនិកាយ Shi’a»។

ការវាយប្រហារនេះ គឺជាការសម្លាប់មនុស្សច្រើនបំផុត នៅក្នុងរដ្ឋធានី របស់ប៉ាគីស្ថាន ចាប់តាំងពីខែកញ្ញា ឆ្នាំ២០០៨ ដោយនៅពេលនោះ មានមនុស្ស៦០នាក់ ត្រូវបានសម្លាប់ នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានបំផ្លាញផ្នែកមួយ នៃសណ្ឋាគារលំដាប់ផ្កាយ៥ Marriott។

រដ្ឋាភិបាល ប្រកាសចាត់ទុកការវាយប្រហារនេះថា ជាឧក្រិដ្ឋកម្មដ៏សាហាវ ប្រឆាំងនឹងមនុស្សជាតិ និង ជាការបំពានយ៉ាងម៉ឺងម៉ាត់ ចំពោះគោលការណ៍អ៊ីស្លាម។ អគ្គលេខាធិការ អង្គការសហប្រជាជាតិ និយាយថា ការវាយប្រហារលើជនស៊ីវិល និងកន្លែងគោរពបូជា គឺមិនអាចទទួលយកបានឡើយ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner