នគរបាលខណ្ឌសែនសុខ បញ្ជូនជនសង្ស័យ៧នាក់ ទៅកាន់តុលាការ ក្នុង៣ករណីផ្សេងគ្នា

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យ៧នាក់ ត្រូវកម្លាំងនៃអធិការដ្ឋាននគរបាល ខណ្ឌសែនសុខធ្វើការបញ្ជូនទៅកាន់តុលាការក្រោយពីបញ្ចប់នីតិវិធីសាកសួរ។
ការបញ្ជូនខ្លួនជនសង្ស័យទាំង៧នាក់នេះ គឺនៅព្រឹកថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩។

បើតាមនគរបាលជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ខាងលើនេះមាន៣ករណី៖ ទី១ លួចចំនួន២នាក់, ករណីទី២ ឆក់ ៤នាក់ និងករណីទី៣ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន១នាក់ ផងដែរ។ សមត្ថកិច្ចបន្តថាជនសង្ស័យទាំង០៧នាក់ខាងនេះគឺកម្លាំងបានធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធី  សាកសួរ និងកសាងសំណុំរឿង បញ្ជួនបន្ត។

យោងតាមចម្លើយជនសង្ស័យទាំង៧នាក់ ខាងលើនេះបានសារភាពថាពួកគេពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែ ម្តង ។

លោក វរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ សែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner