ព្រះរាជអជ្ញា រងអមសាលាដំបូងខេត្តកណ្ដាល សំណេះសំណាលនិងផ្ដល់អនុសាស្រ្តក្រមច្បាប់ដល់មន្រ្តីនគបាលយុត្តិធម៍ ស្រុកអង្គស្នួល និងមេភូមិ មេឃំុ
កណ្ដាល៖ ព្រះរាជអជ្ញា រងអមសាលាដំបូងខេត្តកណ្ដាលពីររូប កាលពីព្រឹកថ្ងៃសុក្រ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៨ និង៣០នាទី នៅសាលប្រជំុ សាលាស្រុកអង្គស្នួល ក្រោមអធិបតីយភាពលោកស្រី ស៊ូ សុជាតិតា និងលោក សេង រិទ្ធី ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តកណ្ដាល បានចុះអប់រំផ្សព្វផ្សាយ ផ្ដល់នូវអនុសាស្រ្តអំពីក្រមច្បាប់ជូនដល់ មន្រ្តីនគបាលយុត្តិធម៍ ប៉េអឹម និងមន្រ្តីពាក់ព័ន្ធ មេភូមិ មេឃំុ ជំុវិញស្រុកអង្គស្នួល ទាំងមូលឲ្យយល់ដឹងយ៉ាងច្បាស់អំពីផ្លូវច្បាប់ ដើម្បីយកទៅបម្រើការជូនបងប្អូនប្រជាពលរដ្ឋឲ្យមានតម្លាភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោក សេង រិទ្ធី បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ អជ្ញាធរ មូលដ្ឋានមាន មេភូមិ មេឃំុ ក៏ជាមន្ត្រីយុត្តិធម៍ដែរ ប៉ុន្តែមានលក្ខណៈខុសគ្នាពីនគបាល ឬប៉េអឹម យុត្តិធម៍ ត្រូវឲ្យមានការសហការណ៍ពីអជ្ញាធរមូលដ្ឋាន ហើយបទល្មើសជាក់ស្ដែង មេភូមិ មេឃំុ អាចសុំគោលការណ៍ពីមន្ត្រីនគបាលយុត្តិធម៍ ដើម្បីឃាត់ខ្លួន ជនល្មើសបាន តែមិនអាចឆែកឆេលំនៅដ្ឋានដោយគ្មានដីការបានឡើយពីតុលាការ ដោយឡែកមន្រ្តីនគបាលយុត្តិធម៍អាចអនុវត្តន៍ជំនួសសិទ្ធិ របស់ព្រះរាជអជ្ញាបាន ក្នុងការអនុវត្តន៍ច្បាប់។
ចម្លើយ និងសំណួរនៅក្នុងឱកាសនោះ អ្នកស្រី ស៊ុ កល្យាណ មេឃំុដំណាក់អំពិល បានមានការងឿងឆ្ងល់ ហើយផ្ដោតជាសំណួរសួរទៅកាន់ដំណាងអយ្យការ ពីរសំណួរថា៖ ទី១បញ្ហាគ្រឿងញៀន ហេតុអ្វី មន្ត្រីនគបាលខំចាប់ទៅកាន់តុលាការហើយ ម្ដេចក៏មិនទាន់បានប៉ុន្មានថ្ងៃផងស្រាប់តែលេចមុខជនសង្ស័យ វិលមកភូមិស្រុកវិញ ដោយធ្វើឲ្យប្រជាពលរដ្ឋមានការរិះគន់ និងខឹងសម្បារជាខ្លាំង ហើយទី២ បញ្ហាចរាចរណ៍ ដែលផ្ដើមចេញ អស់រយៈពេលជាង១ឆ្នាំមកហើយម្ដេចក៏តុលាការគ្មានចំណាត់ការដោះស្រាយសោះ? ។ ដោយឡែកលោក ម៉ៃ មាន ក្រុមព្រឹក្សាឃំុម្កាក់ ស្រុកអង្គស្នួល បានលើកលើងថា៖ បញ្ហាលែងលាស់ ធ្វើទុក្ខបុកម្និញ ប្ដីរត់ចោលប្រពន្ធជាយូឆ្នាំ ហើយមិនព្រមចូលខ្លួនមកផ្ដឹតមេដៃ តើច្បាប់ត្រូវមានចំណាត់ការយ៉ាងដូចម្ដេច ?។
ក្រោយពីងឿងឆ្ងល់ ហើយធ្វើការសាកសួររបស់មេភូមិ មេឃំុ នៅក្នុងឪកាសនោះរួចមកលោក សេង រិទ្ធី និងលោកស្រី ស៊ូ សុជាតា ដំណាងអយ្យការអមសាលាដំបូងខេត្តទាំងពីរ បានបកស្រាយពន្យល់ជូនទៅតាមនីតិវិធីនៃ មាត្រាច្បាប់ឲ្យពួកគាត់ទាំងអស់បានយល់ដឹងយ៉ាងទូលំទូលាយ ងាយយកទៅអនុវត្តន៍នៅតាមមូលដ្ឋានជូនបងប្អូនប្រជាពលរដ្ឋ៕ធ.ដ
ដោយ ខាត់.សុខឿន