អាល្លឺម៉ង់ ចាយជាង ៦០០ លានដុល្លារ ទិញយន្តហោះដ្រូនប្រយុទ្ធ

ប៊ែរឡាំង ៖ ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មយោធាឱ្យកាន់តែរឹងមាំ រដ្ឋាភិបាលទីក្រុងប៊ែរឡាំង មានផែនការចំណាយលុយដល់ទៅ ៦៣៨លានដុល្លារ ដើម្បីបញ្ជាទិញយន្តហោះដ្រូនប្រយុទ្ធ ពីក្រុមហ៊ុនធុរៈកិច្ចទើបបង្កើតថ្មី Helsing និង Stark Defense របស់អាល្លឺម៉ង់ ។

បើតាមសារព័ត៌មាន arab news ចេញផ្សាយថ្ងៃអង្គារ, គម្រោងធ្វើទំនើបកម្មយោធារបស់ប្រទេសអាល្លឺម៉ង់នេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌដ៏ធំ ដែលមានតម្លៃដល់ទៅ ៥,១ ពាន់លានដុល្លារ ។

ផែនការទិញយន្តហោះដ្រូនប្រយុទ្ធនេះដែរ ត្រូវបានរំពឹងថា នឹងត្រូវបានបោះត្រាយល់ព្រមដោយគណៈកម្មាធិការថវិការបស់សភាជាន់ទាបក្នុងពេលឆាប់ៗនេះ ។

យន្តហោះដ្រូនប្រយុទ្ធដែលអាល្លឺម៉ង់បញ្ជាទិញនេះទៀតសោត គឺក្នុងគោលបំណងគាំទ្រដល់កងពលតូចរថក្រោះទី ៤៥ ដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសលីទុយអានី ។

ស្ថិតក្រោមកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនទាំងពីរ នឹងមានរយៈពេល ៧ឆ្នាំ ខណៈដែលយន្តហោះដ្រូនប្រយុទ្ធកញ្ចប់ដំបូង ត្រូវបានរំពឹងថា នឹងដឹកជញ្ជូនមកដល់នៅដើមឆ្នាំ ២០២៧ ៕

ប្រភព ៖ Arab News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner