កូនប្រុសម្ចាស់ក្លិបបឹងកេត ឈ្មោះ Kasidej Vasunan ជាប់ជុំដំបូង ទៅហាត់នៅក្លិប Barcelona
អត្ថបទដោយ៖
Kien Sereyvuth
កូនប្រុសម្ចាស់ក្លិបបឹងកេត ឈ្មោះ Kasidej Vasunan ហៅ Dome បានជាប់ជុំដំបូងក្នុងការធ្វើតេស្ដ ទៅហាត់នៅក្លិប FC Barcelona ហើយ ក្រោយពីហ្វឹកហាត់តេស្ដសមត្ថភាពជាមួយក្មេងៗមកពីបណ្ដាប្រទេសជាច្រើនទៀត។
កូនប្រុសរបស់លោកស្រី ពុទ្ធ ធីតា ដែលគេស្គាល់ជាប្រធានក្លិបបាល់ទាត់បឹងកេត បានចេញដំណើរទៅប្រទេសអេស្ប៉ាញ តាមការកោះហៅរបស់សាលាបាល់ទាត់ក្លិប FC Barcelona ដើម្បីសាកល្បងសមត្ថភាពចូលហ្វឹកហាត់នៅទីនោះ។
ក្រោយពីការធ្វើតេស្ដមក លទ្ធផលជុំដំបូង រូបគេបានជាប់ជាស្ថាពរហើយ ខណៈដែលជុំទី២ នឹងធ្វើឡើងម្ដងទៀតនៅថ្ងៃទី៥ ខែក្រោយនេះ។ ប្រសិនបើក្មេងប្រុសម្នាក់នេះជាប់ទៅមែន នោះនឹងក្លាយជាជនជាតិខ្មែរដំបូង បានទៅហ្វឹកហាត់នៅអឺរ៉ុប ជាពិសេសក្លិបធំបំផុត Barcelona ហើយ៕ធ.ដ