គីម ជុងអ៊ុន ប្រហារជីវិតមន្ត្រី៤នាក់ ព្រោះធ្វើឲ្យជំនួបកំពូលកូរ៉េខាងជើង-អាម៉េរិក នៅវៀតណាមទទួលបរាជ័យ

មន្ត្រីកូរ៉េខាងជើងចំនួន៤នាក់ ត្រូវបានរាយការណ៍ថា ទទួលទោសប្រហារជីវិតក្រោយពេលដែលជំនួបរវាង គីម ជុងអ៊ុន និងដូណាល់ ត្រាំ មេដឹកនាំអាម៉េរិកក្នុងទីក្រុងហាណូយបរាជ័យ កាលពីខែកុម្ភៈ ២០១៩កន្លងទៅ។

យោងតាមសារព័ត៌មានរដ្ឋព្យុងយ៉ាងឲ្យដឹងថា មន្ត្រីទាំង៤នាក់ សុទ្ធតែមកពីក្រសួងការបរទេសដោយពួកគេត្រូវបានបាញ់ដោយកាំភ្លើងដើម្បីប្រហារជីវិត។ ពួកគេត្រូវបានចោទប្រកាន់ថា ធ្វើឲ្យបែកធ្លាយព័ត៌មានទៅឲ្យអាម៉េរិកមុនថ្ងៃនៃជំនួបកំពូលរវាងមេដឹកនាំប្រទេសទាំងពីរ នេះបើតាមមេដឹកនាំកូរ៉េខាងជើង វ័យ៣៥ឆ្នាំ គីម ជុងអ៊ុន។

ការកាត់ទោសប្រហារជីវិតនេះ ត្រូវបានធ្វើឡើងនៅកណ្ដាលក្រុងព្យុងយ៉ាង និងឃ្លាំមើលដោយផ្ទាល់ពីសំណាក់សមាជិកគណបក្សពលករកូរ៉េ និងកងទ័ពប្រជាជាតិកូរ៉េផងដែរ។ ដំណឹងនៃការប្រហារជីវិតនេះកើតមានឡើង ក្រោយពេលប្អូនស្រីរបស់គីម ជុង អ៊ុន គឺនាង គីម យ៉ូជុង ត្រូវបានដកតំណែងពីជួរគណបក្ស ពាក់ព័ន្ធនឹងរឿងជំនួបកំពូលនៅវៀតណាមដែរ។ លោក Kim Yong Chol ទីប្រឹក្សាជាន់ខ្ពស់របស់ គីម ជុងអ៊ុន និងជាមន្ត្រីចរចាដ៏សំខាន់ជាមួយអាម៉េរិក ក៏ត្រូវបានដកតំណែងផងដែរ កាលពីដើមខែមេសា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner