កូនស្រី លោក Duterte ប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតីហ្វីលីពីន

ម៉ានីល ៖ កូនស្រី របស់ លោក Duterte ប្រកាស នៅថ្ងៃពុធ នេះ ថា នឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីហ្វីលីពីន ក្នុងការបោះឆ្នោត នៅឆ្នាំ២០២៨។

លោកស្រី Sara Duterte ដែលបច្ចុប្បន្ន ជាអនុប្រធានាធិបតីផងនោះ បានបញ្ជាក់ទៀតថា លោកស្រីសុខចិត្តបូជាជីវិត ថាមពល និងអនាគត ដើម្បីបម្រើប្រទេសជាតិ។

លោកស្រី Sara Duterte គឺជាកូនស្រីរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ដែលឥលូវកំពុង តតាំងក្តី នៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ ICC ក្នុងទីក្រុងឡាអេ ជុំវិញបទចោទប្រកាន់មនុស្សឃាតពាក់ព័ន្ធនឹងសង្រ្គាមប្រឆាំងគ្រឿងញៀន អំឡុងការកាន់អំណាចរបស់លោក។

ការស្ទង់មតិបានឱ្យដឹងថា លោកស្រី Sara Duterte បានជាប់ចំណាត់ថ្នាក់ជាបេក្ខជន មានសក្ដានុពលម្នាក់។ នៅក្រោមរដ្ឋធម្មនុញ្ញហ្វីលីពីន ប្រធានាធិបតីអាចកាន់តំណែងបានត្រឹមតែមួយអាណត្តិប៉ុណ្ណោះ មានរយៈពេល៦ឆ្នាំ ដូច្នេះ លោក Ferdinand Marcos Jr ប្រធានាធិបតី បច្ចុប្បន្ន មិនអាចឈរឈ្មោះបន្តទេ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner