យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មអនឡាញ៖ ឃាត់ខ្លួនជនសង្ស័យជាង៩ពាន់នាក់ ស្មើនឹង២២សញ្ជាតិ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នគរបាលជាតិ បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២៥ ដល់ដំណាច់ខែមករា ឆ្នាំ២០២៦កន្លងទៅនេះ សមត្ថកិច្ច​បានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម អនឡាញ(Online Scams) ដោយបាន​បង្ក្រាប និងឃាត់ខ្លួនជន​សង្ស័យប្រមាណ ៩.៤០០នាក់ ស្មើនឹង ២២សញ្ជាតិ (រួមទាំងជនជាតិខ្មែរ) ក្នុងនោះ បាននិងកំពុងធ្វើការបណ្តេញចេញ​ប្រមាណជាង ៨.០០០នាក់ ស្មើនឹង២១សញ្ជាតិ បានកសាងសំណុំរឿងបញ្ជូនទៅ តុលាការជិត៤០០នាក់ ស្មើនឹង ៨សញ្ជាតិ និងបានធ្វើការអប់រំជាង ៤០០នាក់ ស្មើនឹង៤សញ្ជាតិ។

កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំបទបង្ហាញ​ស្តីពីយុទ្ធនាការ​ប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណែត ជូនអង្គទូតបរទេស ក្រោមអធិបតីភាពឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីនិងជាប្រធាន​លេខា​ធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណិតដោយមានការចូលរួមពីអង្គទូតចំនួន២៥។

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២៥ ដល់ដំណាច់ខែមករា ឆ្នាំ២០២៦នេះ សមត្ថកិច្ចបានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម Online Scams យ៉ាងសកដោយបានបង្ក្រាបនិងឃាត់ខ្លួនជន​សង្ស័យ​ប្រមាណ ៩.៤០០នាក់ ស្មើនឹង២២សញ្ជាតិ ក្នុងនោះ បាននិងកំពុងធ្វើការបណ្តេញចេញជាង៨ពាន់នាក់ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការជិត៤០០នាក់។

ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិបានប្រាប់សារព័ត៌មានក្នុងស្រុកថា បញ្ហា Online Scam គឺជាវិបត្តិសកល ដែលបង្កឱ្យមានជនរងគ្រោះជាច្រើន ដូចជា ការបាត់បង់ទ្រព្យសម្បត្តិ រងគ្រោះដោយអំពើជួញដូរមនុស្សគ្រប់ទម្រង់ ការកេង​ប្រវ័ញ្ច​កម្លាំងពលកម្ម ការបង្ខាំង ដោយខុសច្បាប់ ឬជំរិតប្រាក់ និងពេលខ្លះជនរងគ្រោះត្រូវបានក្រុមឧក្រិដ្ឋជនសម្លាប់ និងខ្លះ​ទៀតបង្ខំចិត្តធ្វើអត្តឃាតដោយសារទ្រាំមិនបាននឹងការធ្វើទារុណកម្ម។ល។ ហើយកម្ពុជាក៏ជាប្រទេសរងគ្រោះដោយសារឧក្រិដ្ឋកម្មទាំងនោះផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២៥ ដល់ដំណាច់ខែមករា ឆ្នាំ២០២៦នេះ សមត្ថកិច្ចបានបើកយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម Online Scams នេះ យ៉ាងសកម្មដោយបានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រមាណ ៩.៤០០នាក់ ស្មើនឹង ២២សញ្ជាតិ (រួមទាំងជនជាតិខ្មែរ) ក្នុងនោះ បាន និងកំពុងធ្វើការបណ្តេញចេញប្រមាណជាង ៨.០០០នាក់ ស្មើនឹង ២១សញ្ជាតិ បានកសាងសំណុំរឿងបញ្ជូនទៅ តុលាការជិត៤០០នាក់ ស្មើនឹង ៨សញ្ជាតិ និងបានធ្វើការ អប់រំជាង ៤០០នាក់ ស្មើនឹង ៤សញ្ជាតិ។ បច្ចុប្បន្ន សមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធ បាននិងកំពុងបង្កើន សកម្មភាពយ៉ាងគគ្រឹក គគ្រេង និងធ្វើព្រមៗគ្នានៅទូទាំងប្រទេស ក្នុងការបោសសម្អាតឧក្រិដ្ឋកម្ម Online Scams ក្រោមការចង្អុលដឹកនាំពីប្រមុខ រាជរដ្ឋាភិបាល រួមទាំងយន្តការគ្រប់ជាន់ថ្នាក់ពីលើដល់មូលដ្ឋាន ដោយប្រើប្រាស់វិធានការត្រជាក់ និងវិធានការក្តៅដើរទន្ទឹមគ្នា។

ជុំវិញយុទ្ធនាការនេះដែរអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចេញនូវផែនការណែនាំស្តីពីការបោសសម្អាត សកម្មភាពល្មើស​គ្រប់ប្រភេទ នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំជនបរទេស បន្ថែមទៀតកាលពីដើមខែ មករា ឆ្នាំ២០២៦ និងរដ្ឋបាលរាជធានី-ខេត្ត ក៏ដូចជាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានធ្វើផែនការ សកម្មភាពជាក់ស្តែង ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម Online Scams ឱ្យអស់នៅដំណាច់ខែមីនា ឆ្នាំ២០២៦ខាងមុខ៕
ដោយ៖ពលជ័យ

ads banner