ពលរដ្ឋកម្ពុជាបាត់បង់ប្រាក់ ៤៥លានដុល្លារ ដោយសារការឆបោកតាមអនឡាញ
ភ្នំពេញ៖ប្រជាពលរដ្ឋកម្ពុជាបានបាត់បង់ប្រាក់ចំនួន ៤៥លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៥ ដោយសារការបោកប្រាស់តាមអ៊ីនធឺណិតនៅក្នុងស្រុក។ការបាត់បង់ប្រាក់នេះ ដោយជនរងគ្រោះមួយចំនួនរងការគំរាមកំហែងពីការចែករំលែកព័ត៌មានផ្ទាល់ខ្លួនដើម្បីបង្ខូចកេរ្តិ៍ឈ្មោះពួកគេ។

តាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមសន្ដិបណ្ឌិតស សុខា មានប្រសាសន៍កាលពីថ្ងៃអង្គារថា ជនរងគ្រោះជាច្រើននាក់បានធ្វើអត្តឃាត ក្រោមភាពតានតឹងនៃការជំរិតទារប្រាក់តាមប្រ ព័ន្ធ អ៊ិនធឺណែតនេះ។ ការលើកឡើងបែបនេះនៅក្នុងពិធីបើកយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៉ីនធឺណិតឆ្នាំ២០២៦ នៅសកលវិទ្យាល័យភូមិន្ទកសិកម្ម រាជធានីភ្នំពេញ។

បើតាមឯកឧត្តមសន្តិបណ្ឌិត ស សុខា ប្រាក់តិចជាង ២០លានដុល្លារអាម៉េរិកត្រូវបានប្រមូលមកវិញពីការជំរិតទារប្រាក់តាមប្រព័ន្ធអ៊ិនធឺណិត ខណៈដែលប្រាក់ដែលនៅសល់មិនអាចតាមដានបាន ដោយសារវិធីសាស្ត្រស្មុគ្រស្មាញកាន់តែខ្លាំងឡើងដែលប្រើដោយក្រុមអ្នកឆបោក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្តថា ភាពអាម៉ាស់ដែលជាប់ទាក់ទងនឹងឧក្រិដ្ឋកម្មទាំងនេះបានបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានបង្ហាញផងដែរថា មានការកើនឡើងនៃការបោកប្រាស់ក្លែងបន្លំធនាគារ ដែលជនឆបោក បានបញ្ឆោតជនរងគ្រោះឱ្យផ្ទេរប្រាក់ដោយក្លែងបន្លំថាពួកគេបានឈ្នះរង្វាន់។
កម្ពុជា បាន បណ្ដេញ ជនបរទេស ជាង ៣ ៣០០ នាក់ នៅក្នុង ខែកុម្ភៈ បន្ទាប់ពី បាន ចាប់ផ្តើម យុទ្ធនាការ ទូទាំងប្រទេស មួយ ឈ្មោះថា “ប្រតិបត្តិការ XXL” ដើម្បី លុបបំបាត់ គ្រោះមហន្តរាយ។ ពាក់ព័ន្ធករណីនេះរាជ ដ្ឋាភិបាលបានអនុម័តសេចក្តីព្រាងច្បាប់ប្រឆាំងការឆបោកតាមអ៊ីនធឺណិតដើម្បីទប់ស្កាត់ការរីករាលដាលនៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតផងដែរ៕
ដោយ៖ សេង បារាំង

