លោក Netanyahu ព្រមានសងសឹកចាស់ដៃ បើ អ៊ីរ៉ង់ហ៊ានវាយប្រហារអ៊ីស្រាអែល

ហ៊្សេរុយសាឡិម ៖ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Netanyahu បានព្រមានថា នឹងសងសឹកយ៉ាងចាស់ដៃ បើ អ៊ីរ៉ង់ ហ៊ានវាយប្រហារ មកលើប្រទេសរបស់លោក ក្នុងករណី អាចមានប្រតិបត្តិការយោធា របស់អាមេរិក ទៅលើសាធារណរដ្ឋមួយនេះ កើតឡើង។

ក្នុងសុន្ទរកថា តាមទូរទស្សន៍ អំឡុងពិធីយោធាមួយ កាលពីថ្ងៃព្រហស្បតិ៍, លោក Benjamin Netanyahu​ រៀបរាប់ថា «ប្រសិនបើពួក ayatollah ធ្វើខុស ហើយវាយប្រហារ មកលើយើង នោះពួកគេនឹងទទួលបានការឆ្លើយតប ដែលពួកគេ នឹកស្មានមិនដល់»។

ការព្រមាននេះ ធ្វើឡើង ក្រោយពេលមានរបាយការណ៍ មិនផ្លូវការ ដែលថា អាមេរិក អាចវាយប្រហារអ៊ីរ៉ង់ ចុងសប្តាហ៍នេះ។ ប៉ុន្តែ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រកាស ក្នុងពិធីសម្ពោធក្រុមប្រឹក្សាសន្តិភាព កាលពីថ្ងៃព្រហស្បតិ៍ថា ទុកពេលឲ្យ អ៊ីរ៉ង់ ប្រមាណជាង១០ថ្ងៃទៀត ដើម្បីសម្រេចឲ្យបាននូវ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាគ្នា ជាមួយនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu នៅថ្ងៃទី២៨ ខែកុម្ភៈ ក្នុងប្រទេសអ៊ីស្រាអែល ខណៈដែលបញ្ហាអ៊ីរ៉ង់ ជាប្រធានសំខាន់៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner