លោក ត្រំា ៖ អាមេរិកផ្តល់១០ពាន់លានដុល្លារដល់ក្រុមប្រឹក្សាសន្តិភាព

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថា អាមេរិកនឹងផ្តល់ប្រាក់ ១០ពាន់លានដុល្លារ ដល់ក្រុមប្រឹក្សាសន្តិភាព ដែលទើបត្រូវបានប​ង្កើតថ្មី។

មេដឹកនាំរូបនេះ បានប្រកាសដូច្នេះ អំឡុងពិធីបើកសម្ពោធជាផ្លូវការ នូវក្រុមប្រឹក្សាសន្តិភាព ជាផ្លូវការ កាលពីថ្ងៃព្រសហ្បតិ៍។

លោក ដូណាល់ ត្រាំ បានប្រកាសថា «ខ្ញុំចង់ប្រាប់អ្នកឱ្យដឹងថា សហរដ្ឋអាមេរិកនឹងផ្តល់វិភាគទាន ចំនួន ១០ ពាន់លានដុល្លារ ដល់ក្រុមប្រឹក្សាសន្តិភាព»។ លោកបន្តថា «ក្រុមប្រឹក្សាសន្តិភាព កំពុងបង្ហាញពីរបៀប ដែលអនាគតកាន់តែប្រសើរឡើង អាចត្រូវបានស្ថាបនា ចាប់ផ្តើម នៅទីនេះ នៅក្នុងបន្ទប់នេះ»។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិភាព មានគោលដៅ កសាងតំបន់ហ្គាហ្សាឡើងវិញ បន្ទាប់ពីត្រូវបានកម្ទេច ឲ្យទៅជាគំនរបាក់បែក ដោយសារភ្លើងសង្គ្រាម ពីរឆ្នាំ រវាងក្រុមប្រដាប់អាវុធហាម៉ាស់ និង អ៊ីស្រាអែល។

យ៉ាងណា លោក ដូណាល់ ត្រាំ ដែលជាប្រធានស្ថាប័ន មួយនេះ ចង់ពង្រីកវិសាលភាពរបស់ស្ថាប័នថ្មីមួយនេះ បន្ថែមទៀត ក្នុងការដោះស្ដាយជម្លោះ ជុំវិញពិភពលោក។ ប្រទេសនានា ត្រូវបានស្នើសុំឱ្យបង់ប្រាក់ ចំនួន ១ ពាន់លានដុល្លារ សម្រាប់សមាជិកភាពអចិន្ត្រៃយ៍៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner