អ៊ីរ៉ង់ និងរុស្ស៊ី ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា

តេហេរ៉ង់ ៖ អ៊ីរ៉ង់ និងរុស្ស៊ី បានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា នៅសមុទ្រអូម៉ង់ កាលពីថ្ងៃព្រហស្បតិ៍។

សមយុទ្ធនេះ ធ្វើឡើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានធ្វើសមយុទ្ធ នៅក្នុងច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ដែលជាបញ្ហាប្រឈម ចំពោះកងកម្លាំងទ័ពជើងទឹកអាមេរិក កំពុងដាក់ពង្រាយ នៅក្នុងតំបន់នេះ។

យ៉ាងណា ទាំង អ៊ីរ៉ង់ និងរុស្ស៊ី មិនបញ្ជាក់លម្អិត អំពីរយៈពេល នៃការធ្វើសមយុទ្ធនេះទេ។
ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ ISNA បានរាយការណ៍ ដោយដកស្រង់សម្តី របស់អ្នកនាំពាក្យយោធាអ៊ីរ៉ង់ ឲ្យដឹងថា សមយុទ្ធនេះ ធ្វើឡើង ក្នុងគោលបំណង គឺ ដើម្បីពង្រឹងសន្តិសុខដែនសមុទ្រ និងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ រវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរ តែ មិនបានបញ្ជាក់ អំពីរយៈពេល នៃ ការធ្វើសមយុទ្ធ នោះទេ។

សមយុទ្ធនេះ ធ្វើឡើង ចំពេលដែល នាវាខ្នាតយក្សរបស់អាមេរិក USS Abraham Lincoln អមដោយនាវាពិឃាត ចំនួន ៣ គ្រឿង ប្រដាប់ដោយមីស៊ីល Tomahawk បានទៅដល់តំបន់មជ្ឈិមបូព៌ា កាលពីចុងខែមុន។

អាមេរិក ក៏ត្រូវបានគេរាយការណ៍ថា កំពុងបញ្ជូននាវាចម្បាំងដ៏ធំបំផុត របស់ពិភពលោក USS Gerald R Ford ទៅកាន់តំបន់មជ្ឈិមបូព៌ា ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner