ក្នុងយុទ្ធនាការបង្រ្កាបការឆបោកអនឡាញ អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យជាង ២ ៧០០ទីតាំងក្នុងរយៈពេល១៥ថ្ងៃ

🔎 គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានបន្តយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយចុះត្រួតពិនិត្យទីតាំងសរុបចំនួន ២ ៧០៩ ទីតាំង ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយរកឃើញជនបរទេសស្នាក់នៅចំនួន ២១ ១០៤ នាក់ ក្នុងនោះមានស្ត្រី ៦ ៦៨៣ នាក់។

ក្នុងប្រតិបត្តិការទាំងនេះ អាជ្ញាធរបានបង្ក្រាបករណីឆបោកអនឡាញចំនួន៤០ករណី ឃាត់ខ្លួនជនសង្ស័យ ២៨៤នាក់ មាន ១៣សញ្ជាតិ (វៀតណាម ចិន មីយ៉ាន់ម៉ា កូរ៉េខាងត្បូង ម៉ាឡេស៊ី នេប៉ាល់ បង់ក្លាដេស ឥណ្ឌា ស្រីលង្កា ហ្វីលីពីន ឥណ្ឌូណេស៊ី ប៉ាគីស្ថាន និងសិង្ហបុរី)។

ទីតាំងដែលត្រូវបានចុះត្រួតពិនិត្យ និងបង្ក្រាប រួមមាន អគារ ខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារ នៅក្នុងភូមិសាស្ត្រខណ្ឌទាំង ១៤ នៃរាជធានីភ្នំពេញ។ ប្រតិបត្តិការនេះដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានណៈបញ្ជាការឯកភាព ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner