លោក Zelensky ភ័យខ្លាចថា អ៊ុយក្រែនបាត់ជំនួយយោធា ព្រោះតែសង្គ្រាមអ៊ីរ៉ង់

កៀវ ៖ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky បានព្រមាន ដោយបង្ហាញពីការភ័យខ្លាចថា ប្រសិនបើ សង្គ្រាមអ៊ីរ៉ង់ កាន់តែអូសបន្លាយ នឹងប៉ះពាល់ដល់ការផ្គត់ផ្គង់ ប្រព័ន្ធការពារដែនអាកាស ពីសំណាក់សម្ព័ន្ធមិត្ត ដល់ប្រទេសរបស់ខ្លួន។

លោក Zelensky បានប្រាប់អ្នកយកព័ត៌មាន តាមរយៈបណ្តាញសង្គម WhatsApp កាលពីថ្ងៃចន្ទថា «រហូតមកដល់ពេលនេះ អ្វីៗ ដំណើរការដូចដើម… ស្តុកមិនទាន់អស់នោះទេ ប៉ុន្តែ បើសង្រ្គាមនៅមជ្ឈិមបូព៌ា អូសបន្លាយដ៏យូរ វានឹងប៉ះពាល់ដល់ ការផ្គត់ផ្គង់ ប្រព័ន្ធការពារដែនអាកាស សម្រាប់យើង»។ លោក គូសបញ្ជាក់ថា «មនុស្សគ្រប់គ្នា ដឹងច្បាស់ហើយថា ប្រព័ន្ធកាំជ្រួចការពារអាកាស គឺជាអាយុជីវិត របស់អ៊ុយក្រែន»។

បើតាម politico,
ប្រព័ន្ធមីស៊ីលស្ទាក់ចាប់ Patriot ផលិតដោយសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា មានសារៈសំខាន់ ក្នុងការបាញ់ទម្លាក់ ការវាយប្រហារដោយគ្រាប់រ៉ុក្កែត របស់រុស្ស៊ី ហើយត្រូវបានផ្តល់យ៉ាងច្រើន សម្រាប់អ៊ុយក្រែន ក្នុងការការពារ រយៈពេល៤ឆ្នាំ ប្រឆាំងនឹងកងកម្លាំងឈ្លានពាន របស់ ប្រធានវិមានក្រឹមឡាំង លោក Vladimir Putin។

ប៉ុន្តែ មន្ត្រីអឺរ៉ុប ដែលនិយាយដោយអនាមិក ព្រោះតែបញ្ហានេះមានភាពរសើប បានលើកឡើង ពីការព្រួយបារម្ភថា សង្រ្គាមអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ នឹងឃើញកងកម្លាំងរបស់ទីក្រុងវ៉ាស៊ីនតោន បញ្ចេញ និង ប្រើប្រាស់ ស្តុក Patriots កាន់តែច្រើន ដើម្បីការពារខ្លួន ប្រឆាំងនឹងការវាយប្រហាររបស់អ៊ីរ៉ង់ ជាហេតុនាំឲ្យមានការបន្សល់ទុកតិចតួច សម្រាប់អ៊ុយក្រែន៕

ប្រភពពី politico ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner