កូរ៉េខាងជើង បាញ់មីស៊ីល ១០គ្រាប់ កំញើញសមយុទ្ធអាមេរិក-កូរ៉េខាងត្បូង
ព្យុងយ៉ាង ៖ កូរ៉េខាងជើង បានបាញ់មីស៊ីលបាលិស្ទិករយៈចម្ងាយខ្លីប្រហែល ១០គ្រាប់ ឆ្ពោះទៅសមុទ្រខាងកើត កាលពីថ្ងៃសៅរ៍ ចំពេលដែលអាមេរិក-កូរ៉េខាងត្បូង បញ្ចេញសាច់ដុំយោធារួមគ្នាប្រចាំឆ្នាំ ។
បើតាមអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS), មីស៊ីលផ្លោងទាំងនេះ បាញ់ចេញពីតំបន់ Sunan ជិតរដ្ឋធានីព្យុងយ៉ាង ឆ្ពោះទៅសមុទ្រជប៉ុន នៅម៉ោងប្រហែល ១និង២០ នាទីរសៀលថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) ។
យោងតាមការប៉ាន់ស្មានរបស់ JCS, មីស៊ីលទាំងនោះ បានហោះក្នុងចម្ងាយប្រហែល ៣៥០ គីឡូម៉ែត្រ ។ នេះជាការបាញ់សាកល្បងមីស៊ីលផ្លោងជាលើកទី៣ របស់កូរ៉េខាងជើងនៅឆ្នាំ ២០២៦
ការបញ្ចេញសាច់ដុំយោធារបស់កូរ៉េខាងជើងនេះទៀតសោត កើតឡើង នៅពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចាប់ផ្តើមសមយុទ្ធ Freedom Shield ប្រចាំឆ្នាំ កាលពីថ្ងៃចន្ទ ហើយមានរយៈពេល ១១ថ្ងៃ ។
ជារឿយៗ កូរ៉េខាងជើងតែងតែថ្កោលទោស ចំពោះការធ្វើសមយុទ្ធយោធារួមគ្នារបស់សម្ព័ន្ធមិត្តទាំងពីរ ដោយចោទថា ជាការហាត់សមសម្រាប់ការឈ្លានពាន ទោះបីជាអាមេរិក-កូរ៉េខាងត្បូងអះអាងថា សមយុទ្ធនេះ គឺត្រឹមតែការពារខ្លួន ប៉ុណ្ណោះក៏ដោយ ៕
ប្រភព ៖ DW ប្រែសម្រួល ៖ ឈឹម ទីណា