អាមេរិក ថា G7 ជួយបើក ហ័រមូស ដូចការពារប្រយោជន៍ខ្លួនឯង

វ៉ាស៊ីនតោន ៖ អាមេរិក អះអាង ថា បណ្តាប្រទេស G7 ជួយបើកច្រកសមុទ្រ ហ័រមូស ដូច ការពារប្រយោជន៍ របស់បណ្តារដ្ឋសមាជិកទាំងអស់។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្លុក G7 គួរតែគាំទ្រការបើកច្រកសមុទ្រ Hormuz ឡើងវិញ ព្រោះស្ថិតនៅក្នុង “ផលប្រយោជន៍” របស់ប្រទេស G7 ទាំងអស់។

មុនពេលធ្វើដំណើរទៅកាន់ប្រទេសបារាំង ជាកន្លែងដែលលោកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 នៅខាងក្រៅទីក្រុងប៉ារីស ខណៈដែលអាមេរិក ក៏ជាសមាជិកប្លុកនេះផងដែរនោះ លោក Marco Rubio បានប្រាប់ថា «វាជាចំណាប់អារម្មណ៍របស់ពួកគេ ក្នុងការជួយ»។

អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន ដែលជាសមាជិក G7 ផ្សេងទៀត កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញពីក្តីសង្ឃឹមរបស់ពួកគេ សម្រាប់ដំណោះស្រាយការទូត ចំពោះស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបានរុះរើសេដ្ឋកិច្ចពិភពលោក ដោយសារតែការបិទច្រកសមុទ្រ Hormuz ។

គួរបញ្ជាក់ថា ប្រហែលមួយភាគប្រាំនៃប្រេងឆៅសកល និង ឧស្ម័នធម្មជាតិរាវ ធ្លាប់តែឆ្លងកាត់ផ្លូវទឹកនេះ ក្នុងពេលមានសន្តិភាព៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner