ស្ងាត់ៗ នាវាចម្បាំងរុស្ស៊ី ទៅដល់ឥណ្ឌូនេស៊ី
ហ្សាកាតា ៖ ស្ងាត់ៗ នាវាចម្បាំង ជាមួយនឹងកប៉ាល់មុជទឹករបស់រុស្ស៊ី ធ្វើដំណើរទៅកាន់កំពង់ផែTanjung Priok ស្ថិតក្នុងទីក្រុង Jakarta របស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអង្គារ។
ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំឥណ្ឌូនេស៊ី លោក Sergei Tolchenov ចាត់ទុកវត្តមាន នៃនាវាទាំងនេះថា ជាសារនៃភាពជាដៃគូ និង ការត្រៀមខ្លួន សម្រាប់កិច្ចសហប្រតិបត្តិការ ។
ថ្លែងទៅកាន់សារព័ត៌មាន នៅឯកំពង់ផែ, លោក Tolchenov បានបន្ថែមថា «សូមបង្ហាញ ដល់កងទ័ពជើងទឹក ឥណ្ឌូណេស៊ី ដល់ពលរដ្ឋ នៃ ប្រទេសឥណ្ឌូនេស៊ី ថា នេះ ពិតជាគំរូទំនើប នៃសម្ភារៈយោធា និងនាវាចម្បាំង»។
យោងតាមស្ថានទូតរុស្ស៊ី នៅទីក្រុងហ្សាកាតា បានចេញផ្សាយបន្ថែមថា នាវាទាំងនោះ រួមមាន Gromkiy, នាវាមុជទឹក Petropavlovsk-Kamchatsky និង នាវាមុជទឹក Andrey Stepanov។
សេចក្តីថ្លែងការណ៍ សង្កត់ធ្ងន់ លើទំនាក់ទំនងសហប្រតិបត្តិការ ដ៏ជិតស្និទ្ធ និងយូរអង្វែង នៅក្នុងវិស័យកងទ័ពជើងទឹក។ គេក៏បានគូសបញ្ជាក់ផងដែរនូវ ការប្តេជ្ញាចិត្តរួមគ្នា ដើម្បីបន្តពង្រឹងទំនាក់ទំនង ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ខាងមុខនេះ កប៉ាល់ទាំងនេះ នឹងធ្វើការហ្វឹកហាត់រួមគ្នា ក្នុងការធ្វើសមយុទ្ធ និង ទំនាក់ទំនង។
ទីក្រុង ហ្សាកាតា ដែលតែងតែការពារជំហរការទូត មិនចូលបក្សសម្ព័ន្ធរបស់ខ្លួន កាលពីឆ្នាំមុន ស្រាប់តែបានចូលរួម ជាមួយប្លុក BRICS នៃសេដ្ឋកិច្ចកំពុងរីកចម្រើន ដែលរួមមាន ទាំង រុស្ស៊ី និង ចិន៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
