កម្ពុជា-កូរ៉េខាងត្បូងចាប់ដៃគ្នាបង្ក្រាបការចែកចាយទំនិញក្លែងក្លាយ
ភ្នំពេញ៖ទីភ្នាក់ងារគយរបស់ប្រទេសកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអាជ្ញាធរគយកម្ពុជា កាលពីថ្ងៃពុធទី១ ខែមេសា ឆ្នាំ២០២៦ ដើម្បីធ្វើការបង្ក្រាបរួមគ្នា លើអ្នកដែលផ្គត់ផ្គង់ ឬចែកចាយទំនិញក្លែងក្លាយនៃម៉ាកកូរ៉េ។
សារព័ត៌មាន Korea JoongAng Daily ផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា កិច្ចព្រមព្រៀងនេះ ធ្វើឡើងចំពេលមានការកើនឡើងនៃផលិតផលក្លែងក្លាយនៃម៉ាកយីហោកូរ៉េ រួមទាំងអាហារ និងគ្រឿងសម្អាង ដែលត្រូវបានចែកចាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ សម្រាប់កម្ពុជា ការប្រើប្រាស់ផលិតផលពីកូរ៉េខាងត្បូង ពិសេសគ្រឿងសម្អាង និងចំណីអាហារ មានការពេញនិយមគួរឱ្យកត់សម្គាល់ពីពលរដ្ឋកម្ពុជា។
ទីភ្នាក់ងារគយកូរ៉េបាននិយាយថា កិច្ចព្រមព្រៀងនេះ នឹងសម្គាល់ចំណុចរបត់មួយក្នុងការការពារកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនកូរ៉េ នៅអាស៊ីអាគ្នេយ៍ ហើយប្តេជ្ញាជំរុញបរិយាកាសសុវត្ថិភាពសម្រាប់អ្នកនាំចេញក្នុងស្រុក។
ស្របពេលជាមួយគ្នានេះ ភាគីកម្ពុជា និងកូរ៉េ ក៏បានយល់ព្រមអនុវត្តប្រតិបត្តិការ IPR Border-Lock 2026 ដែលជាការស៊ើបអង្កេតរួមគ្នាមួយសំដៅលើក្រុមឧក្រិដ្ឋជនដែលចែកចាយផលិតផលក្លែងក្លាយម៉ាក K ឆ្លងកាត់ព្រំដែនក្នុងឆ្នាំនេះ។
លោក គឹម មាសសុខសីហា អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង បានប្រាប់បណ្ដាញព័ត៌មាន AMS ថាកិច្ចសហការរវាងកម្ពុជា និងកូរ៉េខាងត្បូង នេះធ្វើឡើងក្នុងគោលបំណងធានាការពារសុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ និងធានាការធ្វើធុរកិច្ចប្រកបដោយភាពស្មោះត្រង់។ លោកបន្តថា កន្លងមក ភាគីទាំងពីរធ្លាប់សហការបង្រ្កាបផលិតផលមិនសមស្រប ផលិតផលមិនអនុលោមតាមស្តង់ដារ និងផលិតផលបំពានកម្មសិទ្ធិបញ្ញា។
តាមការសិក្សាវាយតម្លៃពីអង្គការ OECD ទំនិញក្លែងក្លាយមានការចរាចរធ្វើពាណិជ្ជកម្មទូទាំងពិភពលោកគិតជាតម្លៃប្រមាណជាង ៤៥០ពាន់លានដុល្លារ គឺប្រមាណ ២,៣ភាគរយ ធៀបនឹងទំនិញនាំចូលទូទាំងពិភពលោក។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថានៅរយៈពេល ២ខែ ដើមឆ្នាំ២០២៦នេះ កម្ពុជា បាននាំចូលទំនិញពីកូរ៉េខាងត្បូង ក្នុងទំហំទឹកប្រាក់ជាង ៩០លានដុល្លារ។ ទំនិញភាគច្រើនដែលកម្ពុជា បាននាំចូលពីកូរ៉េខាងត្បូង មានដូចជា ភេសជ្ជៈ គ្រឿងអេឡិចត្រូនិក ឱសថ ឧបករណ៍ផ្ទះបាយ និងរថយន្តដឹកទំនិញ។
ចំណែកការនាំចេញទំនិញកម្ពុជា ទៅកូរ៉េខាងត្បូងវិញ មានទំហំទឹកប្រាក់ជាង ៦៥លានដុល្លារ ដោយទំនិញភាគច្រើនជាផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ និងផលិតផលកសិកម្ម៕
ដោយ៖ខន ណារី


(¿µÁ¾µµ=¿¬ÇÕ´º½º) ÀÌÁöÀº ±âÀÚ = ºí·¢ÇÁ¶óÀ̵¥À̸¦ ¾ÕµÎ°í 20ÀÏ ÀÎõ½Ã Áß±¸ ÀÎõ°øÇ׺»ºÎ¼¼°ü Ư¼Û¹°·ù¼¾ÅÍ¿¡¼ °ü°èÀÚµéÀÌ Á÷±¸ ¹°Ç°À» »ìÆìº¸°í ÀÖ´Ù. 2024.11.20
[email protected]/2024-11-20 12:28:56/