កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំងបានធ្វេីការចេញល្បាតពេលយប់ បានឃាត់ខ្លួនជន សង្ស័យចំនួន ២នាក់នៅ
ខេត្តកំពង់ឆ្នាំងះនៅយប់ថ្ងៃចន្ទ ០៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ២២ និង០០នាទី កម្លាំងនគរបាល នៃអធិការដ្ឋានក្រុងកំពង់ឆ្នាំងបាន ធ្វេីការចេញល្បាតពេលយប់ នៅតាមភូមិ សាស្ត្រក្រុង និងកន្លែងស្មុគស្មាញ បានឃាត់ខ្លួនជន សង្ស័យ ចំនួន ២នាក់នៅ ចំណុចភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ពីបទប្រើប្រាស់ គ្រឿងញៀន ដោយពិនិត្យធ្វើ តេស្ត (ទឹកនោម) លទ្ធផល មានផ្ទុកសារធាតុញៀន។
ជនសង្ស័យទាំងពីរមានឈ្មោះដូចខាងក្រោម៖
១- ឈ្មោះ ជា ផល្លីន ភេទប្រុសអាយុ១៨ឆ្នាំ មានទីលំនៅ ភូមិ កណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
២- ឈ្មោះ ហ៊ន រដ្ឋា ភេទប្រុសអាយុ23ឆ្នាំ មានទីលំនៅ ភូមិ ផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
បច្ចុប្ប្នន្ ជនសង្ស័យទាំង២នាក់នេះត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមនិតិវិធី។