ប្រើកាំបិតគំរាមប្លន់យកលុយនិងទូរសព្ទ័ បានសម្រេចគេចខ្លួនបាន២ម៉ោងម្ចាស់ស្រាវជ្រាវតាមប្រពន្ធ័GPSឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី៥នាក់

អត្ថបទដោយ៖
Kien Sereyvuth

  ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពយកកូនកាំបិតផ្ជុងកប្លន់យកលុយនិងទូរសព្ធ័ពីយុវជនម្នាក់ជាអ្នករត់ម៉ូតូកង់បីឥណ្ឌាបានសម្រេច រួចរត់មកសំងំដេកជាមួយសង្សារក្នុងផ្ទះសំណាក់ ហេង ហ៊ួរ បាន២ម៉ោងត្រូវបានម្ចាស់ម៉ូតូកង់បីធ្វើកាស្រាវជ្រាវតាមប្រពន្ធ័GPSរកឃើញជនសង្ស័យរួចរាយការណ៍ជូនសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី៤នាក់ រួចបន្តទៅចាប់ជនសង្ស័យបានម្នាក់ទៀតនៅក្នុងបូរីកីឡា កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះសំណាក់ ហេង ហ៊ួរ តាមបណ្តោយផ្លូវ២២១ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។
     សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យទី១៖មានឈ្មោះអឹង ឡាយហុក ភេទប្រុស  អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៥ សង្កាត់វាលវត់ ខណ្ឌ៧មករា។ទី២៖មានឈ្មោះម៉ៅ  រស្មី  ភេទប្រុស អាយុ១៧ឆ្នាំ  ស្នាក់នៅក្នុងបូរីកីឡាជាន់ទី៣។ ទី៣ឈ្មោះជូន  សុជាតិ  ភេទប្រុសអាយុ២៧ឆ្នាំស្នាក់នៅបុរីគីឡា  មុខរបររេីសអេតចាយ។ ទី៤ឈ្មោះកុង  ចន្ធូ  ភេទស្រីអាយុ១៦ឆ្នាំ  ទី៥ឈ្មោះចៅ  សុផល  ភេទស្រីអាយុ១៧ឆ្នាំ។ ចំណែកជនរងគ្រោះមានឈ្មោះ សែម លាងហេង ភេទប្រុសអាយុ១៩ឆ្នាំ មុខតបររត់ម៉ូតូកង់បីឥណ្ឌា និងនៅរៀន ស្នាក់នៅភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
     តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់បានបើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងដោយមិនបានបញ្ជាក់ប្រាប់ស្លាកលេខ បានដឹកភ្ញៀវយកទៅដាក់នៅម្តុំទឹកថ្លារួចបានបើកត្រឡប់ក្រោយវិញបំណងទៅមុខវាំង លុះបើកមកដល់ចំណុចមុខហាង លក់មីហិរ តាមបណ្តោយម៉ៅសេងទុង ក្នុងសង្កាត់ផ្សារដេប៉ូ២ ស្តាប់តែលេចមុខជនសង្ស័យ២នាក់បានហៅម៉ូតូកង់បីគាត់ឲ្យដឹកជូនមកដល់ម្តុំបូរីកីឡា ជិតនិងអធិការដ្ឋានខណ្ឌ៧មករា លុះមកដល់ចំណុចកើតហេតុខាងលើដោយឱកាសស្ងាត់ល្អ ជនសង្ស័យបានដកកូនកាំបិតខ្លីមួយដែលខ្លួនបានលាក់ទុកជាប់និងខ្លួនយកផ្ជុង កគាត់ជាប់រួមគំរាមមិនស្រែកបើហ៊ានស្រែកគេនិងសម្លាប់ចោលរួមឲ្យប្រគល់ទ្រព្យសម្បត្តិឲ្យគេភ្លាមបើចង់រស់រួចប្លន់យកលុយចំនួន១០៥,០០០៛(ដប់មឺុនប្រាំងពាន់រៀល)និងទូរសព្ទ័ចំនួន២គ្រឿង១ម៉ាកអាយហ្វូនសេវេនផ្លិសនិង១គ្រឿងម៉ាកសាមសុងកាឡាក់សុីអេស អេចបានសម្រេចរួចរត់គេចខ្លួនមកសំងំដេកជាសង្សានៅក្នុង ផ្ទះសំណាក់យីហោ ហេង ហ៊ួរ បន្ទប់២០២ ជាន់ទី២ តាមបណ្តោយផ្លូវ២២១ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោកបាន២ម៉ោងជនរងគ្រោះនិងមិត្តភក្តិធ្វើការស្រាវជ្រាវដែរទូរសព្ទ័ត្រូវជនសង្ស័យប្លន់យកទៅនោះជាប់ប្រពន្ធ័PGSរកឃើញបានធ្វើកាឃាត់ជនសង្ស័យដៃដល់បានម្នាក់រួចបានរាការណ៍ជូនសមត្ថកិច្ចចុះមកធ្វើឆេកឆេក្នុងផ្ទះសំណាក់បានឃាត់ប្រុសស្រី៣នាក់ទៀតរួចបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅក្នុងបូរីកីឡាសរុបទាំងអស់៥នាក់ប្រុស៣ស្រី២។
     បច្ចុប្បន្ននេះ ជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក ប្រគល់ជូនសមត្ថកិច្ចខណ្ឌ៧មករាយកសួរនាំបន្ត ដើម្បីកសាងសុំណុំរឿងបញ្ចូនបន្តទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner