ប៉ុនប៉ុងលួចដុតផ្ទះដែលទុកចោល២ដងមិនបានសម្រេច លើកទី៣ដុតឆេះផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចាប់វ៉ៃខ្នោះ

អត្ថបទដោយ៖
Kien Sereyvuth

  ភ្នំពេញ ៖  ផ្ទះដែលត្រូវបានម្ចាស់ទុកចោលជាយូមកហើយ ត្រូវបានអគ្គីភ័យយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ ព្រមទាំងឃាត់បានបុរសបែកថ្នាំម្នាក់សង្ស័យលួចដុត។
     ករណីអគ្គីភ័យខាងលើនេះ បានកេីតឡេីងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២២ ខែមេសា  ឆ្នាំ២០១៩  នៅគល់ស្ពានអាកាស៥មករា  ខាងកេីតជំហៀងខាងត្បូង  ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣  ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
     ប្រភពព័ត៌មានបានឲ្យដឹងថា  ផ្ទះខាងលេីមិនមានម្ចាស់នៅនោះទេ ដោយទុកចោលជាយូខែមកហេីយ និងតែងតែងមានក្នុងក្មេងពាលចូលមកជក់ថ្នាំញៀនជាញឹកញាប់ ផងដែរ ។    
    ជាមួយគ្នានោះ នៅវេលាម៉ោងកេីតហេតុស្រាប់តែមានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យអស់ជាច្រេីនគ្រឿងមកអន្តរាគមន៍។
      សមត្ថកិច្ចបានឲ្យដឹងថា  ក្នុងហេតុការណ៍ខាងលេីនេះសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ដែលញៀនថ្នាំ ហើយសង្ស័យជាអ្នកលួចដុតហេីយបាននាំទៅសាកសួរនៅប៉ុស្តិ៍នគរបាល។
   សមត្ថកិច្ចបានបញ្ជាក់ថា   ក្នុងការបង្កាគ្រោះអគ្គីភ័យខាងលេីនេះ អាជ្ញាធរប្រេីប្រាស់ទឹកអស់ចំនួន៤គ្រឿងហេីយអគ្គីភ័យក៏រលត់ទៅវិញ ដោយមិនរាល់ដាលដល់ផ្ទះអ្នកជិតខាងនោះទេ គ្រាន់តែរកការខូចខាតពីដានបន្តិចបន្ទួចតែប៉ុណ្ណោះ៕

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner