និស្សិតស្រីម្នាក់ សម្រេចចិត្តចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

អត្ថបទដោយ៖
Kien Sereyvuth

  ភ្នំពេញ ៖ មានហេតុការណ៍ ភ្ញាក់ផ្អេីលមួយបានកើតឡើង បន្ទាប់ពីប្រទះឃេីញនិស្សិតស្រីម្នាក់ធ្វេីអត្តឃាតដោយចងកសម្លាប់ខ្លួនក្នុងបន្ទប់ជួលជាន់ទី៦  ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៨៨  ជិតនិងសាលារៀនប៊ែលធី  ក្នុងសង្កាត់ផ្សារដេីមថ្កូវ  ខណ្ឌចំការមន  កាលពីវេលាម៉ោង៧យប់ថ្ងៃទី២២ ខែមេសា  ឆ្នាំ២០១៩ ។
     និស្សិតស្រីរងគ្រោះខាងលើ មានឈ្មោះ ខន ស្រីលិន  ភេទស្រី អាយុ២៣ឆ្នាំ  មុនរបរជានិស្សិតនិងជាអ្នកគិតលុយហាងភីហ្សាមួយកន្លែង ស្នាក់នៅទីតាំងកេីតហេតុខាងលេី  មានស្រុកកំណេីតនៅឯស្រុកត្រាំកក់  ខេត្តតាកែវ។
     បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា  មុនពេលកេីតហេតុម្តាយនារីរងគ្រោះបានខលទៅនាង តែមិនចូលបន្ទាប់មកក៏ឲ្យប្អូនប្រុសទៅមេីលកន្លែងធ្វេីការតែមិនឃេីញទេីបទៅរកមេីលនៅបន្ទប់ជួលតែជាប់សោរខាងក្រៅ។
   ប្រភពព័ត៌មានបានបន្តថា  ក្រោយមកក៏ហៅម្ចាស់ផ្ទះឲ្យយកកូនសោរមកចាក់មេីល ទេីបប្រទះឃេីញនារីរងគ្រោះចងកសម្លាប់ជាប់និងចម្រឹងបង្អូនបាត់ទៅហេីយ។
  សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា  សពនារីរងគ្រោះមានសភាពស្អុយទៅហេីយ ដោយមិនដឹងថាសម្លាប់ខ្លួនតាងពីពេលណាមកនោះទេ។
    ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងជំនាញខាងកោសល្យវិឆ័យ   តែមិនមានការបញ្ជាក់ថាសពស្លាប់ដោយចងកមែនមិនមែននោះទេ។
ប្រជាពលរដ្ឋបានចំងល់ថា  គ្រាន់តែសពចងកសោះហេតុអីបានជាកម្លាំងសមត្ថកិច្ចលាក់បាំងមិនឲ្យអ្នកសារពត៌មានថតយករូបភាពរឺក៏ជាករណីផ្សេង  ដោយនៅលេីសពមានឈាមទៀតផង  សូម្បីតែសពក៏នាំគ្នាសែងរត់ចូលរថយន្តដឹកសពបេីករត់ទៅបាត់៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner