ចិនថ្កោលទោសការបាញ់ប្រហារ នៅពិធីជប់លៀង លោក Trump

ប៉េកាំង ៖ ប្រទេសចិន កាលពីថ្ងៃចន្ទ បានប្រកាសថ្កោលទោស ការបាញ់ប្រហារ នៅឯពិធីជប់លៀង របស់លោក Donald Trump ប្រធានាធិបតីអាមេរិក កាលពីចុងសប្តាហ៍។

លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងប៉េកាំងថា «ប្រទេសចិន កំពុងតាមដាន ឧប្បត្តិហេតុបាញ់ប្រហារនេះ..ប្រទេសចិនតែងតែប្រឆាំង និងថ្កោលទោសចំពោះទង្វើខុសច្បាប់ និងហិង្សា»។

បើតាម CNA, ជនសង្ស័យ ឈ្មោះ Cole Tomas Allen មានអាយុ ៣១ឆ្នាំ បានបង្ហាញខ្លួន ជាលើកដំបូងក្នុងតុលាការសហព័ន្ធ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ ពោលគឺនៅ ២ថ្ងៃ បន្ទាប់ពីកើតហេតុការណ៍អាក្រក់នេះ។

អំឡុងសវនាការខ្លី, ជនសង្ស័យរូបនេះ មិនបានឆ្លើយតបទៅនឹងការចោទប្រកាន់នោះទេ ប៉ុន្តែ មានការចោទប្រកាន់ ពីបទប៉ុនប៉ង ធ្វើឃាតប្រធានាធិបតីអាមេរិក ហើយ រូបគេអាចនឹងប្រឈមមុខជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើតុលាការរកឃើញថា មានពិរុទ្ធភាព មែននោះ។

រដ្ឋអាជ្ញាអាមេរិក លោកស្រី Jocelyn Ballantine ក៏ចោទប្រកាន់ Cole Tomas Allen ពីបទកាន់កាប់អាវុធដោយខុសច្បាប់ ផងដែរ។ លោកស្រី បញ្ជាក់ថា «គេបានប៉ុនប៉ងធ្វើឃាតប្រធានាធិបតី នៃសហរដ្ឋអាមេរិក Donald J. Trump»៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner