លទ្ធផលនៃការស្រាវជ្រាវអំពីរចនាសម្ព័ន្ធនៃដំណើរការអ៊ិនកូដអក្សរខ្មែរ នឹងបង្ហាញក្នុងសិក្ខាសាលាមួយនៅសប្ដាហ៍ក្រោយ
ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរនឹងរៀបចំសិក្ខាសាលាស្តីពី«ការបង្ហាញលទ្ធផលនៃការស្រាវជ្រាវអំពីរចនាសម្ព័ន្ធ នៃដំណើរការ អ៊ិនកូដអក្សរខ្មែរ(Presenting Research Result on Khmer Encoding Structure)»នៅពាក់កណ្ដាលសប្ដាហ៍ក្រោយ។
អាន៖តាមការជូនដំណឹងរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ សិក្ខាសាលាស្តីពី«ការបង្ហាញលទ្ធផលនៃការស្រាវជ្រាវអំពីរចនាសម្ព័ន្ធ នៃដំណើរការ អ៊ិនកូដអក្សរខ្មែរសិក្ខាសាលានេះនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ទី៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៨និង៣០នាទីព្រឹក នៅសាលទន្លេសាប អគារខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ។
សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយពីលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីរចនាសម្ព័ន្ធនៃដំណើរការអ៊ិនកូដអក្សរខ្មែរ ដែលបានចាប់ផ្តើមឡើងតាំងពីចុងឆ្នាំ២០២០ ដោយមានការចូលរួមពីអ្នកសិក្សាស្រាវជ្រាវជាតិនិងអន្តរជាតិ មកពីស្ថាប័នផ្សេងៗ ដូចជាអង្គការ SIL បណ្ឌិត្យសភាឌីជីថលកម្ពុជា ជាដើម។ ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជាក៏បានរួមចំណែកផ្តល់ធាតុចូលក្នុងការសិក្សាស្រាវជ្រាវនេះផងដែរ។
ប្រភពដដែលបញ្ជាក់ថា ប្រសិនបើសាធារណជនមានបំណងចូលរួមដោយផ្ទាល់ សូមបំពេញពាក្យស្នើសុំតាមបញ្ជាប់ដែលផ្តល់ជូនក្នុងសេចក្តីជូនដំណឹង៕
ប្រភព៖ក្រុមប្រឹក្សាជាតិភាសាខ្មែរ
