ទូររថភ្លើងអ្នកដំណើរចំនួន៤ទូរ ផ្ទុកអ្នកដំណើរបានច្រើន ដែលរដ្ឋាភិបាលថៃបានផ្តល់មកឲ្យកម្ពុជានោះបានមកដល់ស្ថានីយ៍ប៉ោយប៉ែតហើយ
ទូររថភ្លើងអ្នកដំណើរចំនួន៤ទូរ ផ្ទុកអ្នកដំណើរបានច្រើន ដែលរដ្ឋាភិបាលថៃបានផ្តល់មកឲ្យកម្ពុជានោះបានមកដល់ស្ថានីយ៍ប៉ោយប៉ែតហើយ គ្រោងនឹងដាក់ឲ្យនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរជិះពីស្ថានីយ៍បានខ្លងលឹកថៃមកស្ថានីយ៍ ប៉ោយប៉ែតប្រទេសកម្ពុជានៅថ្ងៃទី២២ខែមេសាឆ្នាំ២០១៩នេះ
ទូររថភ្លើងចំនួន៤ទូរបស់រដ្ឋាភិបាលថៃ ដែលនឹងត្រូវប្រគល់ជូនមកឲ្យកម្ពុជា បានបញ្ជូនមកស្ថានីយប៉ោយប៉ែតហើយ ដើម្បីនឹងធ្វើការសាកល្បង និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស មុននឹងនាយករដ្ឋមន្ត្រីនៃ ប្រទេសទាំងពីរជិះរថភ្លើងពីស្ថានីយ៍បានខ្លងលឹករបស់ថៃ មកកាន់ស្ថានីយប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ ។ សូមជម្រាបជូនថា៖រថភ្លើងមួយខ្សែនេះដែលមានចំនួន៤ទូនេះក្នុងទូរនីមួយៗអាចផ្ទុកអ្នកដំណើរបានប្រមាណជាង៣២០នាក់ ។
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា៖រដ្ឋាភិបាលថៃដែលបានផ្តល់ទូររថភ្លើងដឹកអ្នកដំណើរមកឲ្យកម្ពុជានាពេលនេះ ធ្វើឡើងតាមការសន្យារបស់រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ ក្នុងពេលដែលជំនួបពិភាក្សាគ្នាកាលពីមុនចូលឆ្នាំថ្មីកន្លងមកនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលបានឲ្យដឹងទៀតថា៖ការដែលរដ្ឋាភិបាលថៃបានព្រមព្រៀងផ្តល់ទូររថភ្លើងមកឲកយកម្ពុជានេះ គឺក្នុងគោលបំណងដើម្បីភ្ជាប់ទំនាក់ទំនងដឹកជញ្ជូនតាមផ្លូវដែកដែលតភ្ជាប់រវាងប្រទេសទាំងពីរនិងតភ្ជាប់ជាមួយបណ្តាប្រទេសអាស៊ាននិងបណ្តាប្រទេសផ្សេងទៀតផង ៕


