ស័ង្កសី ជាង២០០០សន្លឹក ត្រូវបានប្រគល់ជូនជនរងគ្រោះដោយសាខ្យល់កន្ត្រាក់នៅទូទាំខេត្តបន្ទាយមានជ័យ

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាយមានជ័យ ៖
    ស័ង្កសី ជាង២០០០សន្លឹក ដែលជាអំឯកឧត្ដម កែ គឹមយាន ឧបនាយរដ្ឋមន្ត្រីត្រូវបានប្រគល់ជូនជនរងគ្រោះដោយសាខ្យល់កន្ត្រាក់នៅទូទាំខេត្តបន្ទាយមានជ័យនៅថ្ងៃទី២១ មេសា២០១៩។
     ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលរងខេត្តបន្ទាយមានជ័យ និង លោក ហ៊ឹល  រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ រួមនឹងក្រុមការងារ កងកម្លាំងនគរបាល បាននាំយកស័ង្កសី ប្រគល់ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់នៅភូមិ និងសង្កាត់មួយចំនួនក្នុងក្រុងសិរីសោភ័ណ នាដើម ខែមេសាកន្លងមក។
     លោក ហ៉ឹល រ៉ាយ៉ា អភិបាលក្រុងបានបញ្ជាក់ឲ្យដឹងថា ៖ នៅក្នុងក្រុងសិរីសោភ័ណផ្ទះប្រជាពលរដ្ឋចំនួន ១៤ ខ្នងរងការខូចខាត់ ក្នុងនោះរួមមានសង្កាត់ ៖ ១. សង្កាត់អូរអំបិល ខូចខាតចំនួនផ្ទះ 8  ខ្នង ។ ២. សង្កាត់ព្រះពន្លា ចំនួន៥ ខ្នង។ ៣. សង្កាត់ភ្នៀត៖ អស់ចំនួន១ខ្នង ។
     ឯកឧត្តម អ៊ុ រាត្រី អភិបាលរងខេត្ត បានថ្លែងការសោកស្តាយចំពោះបាតុភូតធម្មជាតិដែលកើតមានឡើង ធ្វើឲ្យផ្ទះបងប្អូនប្រជាពលរដ្ឋទទួលរងការខូចខាត់ ខ្លះរបើកដំបូល ខ្លះដួលរលំជាដើមទូទាំងខេត្តបន្ទាយមានជ័យ ។ ឯកឧត្តម បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ពិសេសពេលមេឃរកកលចង់ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ត្រុូវប្រុងប្រយ័ត្ន មិនជ្រកក្រោមដើមឈើឡើយ ។ ឯកឧត្តម អ៊ុ រាត្រី បានលើកឡើងថា ៖ ដោយមានការគឹតគូរថ្នាក់ដឹកនាំ ពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយថ្នាក់ជាតិខេត្តបន្ទាយមានជ័យ និងជំទាវ បានឧបត្ថម្ភជាស័ង្កសីជាង២០០សន្លឹក ប្រគល់ជូនដល់បងប្អូនដែលរងគ្រោះដោយផ្ទាល់ រួមនឹងលោក អភិបាលក្រុងសិរីសោភ័ណ បានជូនថវិកាជូនចាស់ជរា២នាក់ក្នុងម្នាក់ ៥ម៉ឺនរៀល ។
     គូបញ្ជាក់ថា ៖ យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ខ្យល់កន្ត្រាក់នៅថ្ងៃទី១៧ មេសា ធ្វើឲ្យខូចខាត់ផ្ទះ សាលារៀន និងកុដ្ឋ សរុបចំនួន ១៥៣ ខ្នង  កើតមានលើស្រុកចំនួន៤ រួមមាន៖ ស្រុកមង្គលបូរី , ព្រះនេត្រព្រះ, ក្រុងសិរីសោភ័ណ និងស្រុកស្វាយចេក រងគ្រោះច្រើនជាងគេ ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner