លោកជំទាវម៉ែន សំអន៖ព្រះពុទ្ធសាសនា និងទីវត្តអារាម មិនគ្រាន់តែ ជាទី សក្ការៈបូជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងសម្រាប់បណ្តុះនូវបញ្ញាញ្ញាណ និងជា ថ្នាល សម្រាប់បណ្តុះគ្រាប់ពូជបញ្ញវ័ន្ត

អត្ថបទដោយ៖
Kien Sereyvuth

ស្វាយរៀង៖លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធភានិងអធិការកិច្ចនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀងបានលើកឡើងថា ព្រះពុទ្ធសាសនា និងទីវត្តអារាមមិនគ្រាន់តែជាទី សក្ការៈបូជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងសម្រាប់បណ្តុះនូវបញ្ញាញ្ញាណ និងជាថ្នាលសម្រាប់បណ្តុះគ្រាប់ពូជបញ្ញវ័ន្ត សម្រាប់ការកសាងជាតិក្នុងគ្រប់វិស័យផងដែរ។ ម៉្យាងទៀតប្រវត្តិសាស្ត្រ និងបទពិសោធន៍ក៏បាន បង្ហាញឱ្យឃើញថា វត្តអារាមមានតួនាទីរួមចំណែកក្នុងការកសាងសង្គមជាតិមួយប្រកបដោយសីលធម៌ និងចរិយាធម៌ល្អ ដូច្នេះហើយដើម្បីឱ្យមានការអភិវឌ្ឍសង្គមកិច្ច សេដ្ឋកិច្ចប្រកបដោយសមធម៌ និងមាន ចីរភាពទាមទារ ឱ្យមានការអភិវឌ្ឍផ្នែកអប់រំសីលធម៌ និងចរិយា ធម៌ ផងដែរ ។ 

ការថ្លែងរបស់លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអនបែបនេះក្នុងឱកាសដែលអញ្ជើញជាគណៈអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីម៉ានិងសមទ្ធិលនានាក្នុងវត្តទួលតាព្រហ្មស្ថិតក្នុងភូមិស្វាយតាភ្លរឃុំបាសាក់ស្រុកស្វាយជ្រំដែលមានប្រជាពលរដ្ឋចូលរួមជាង១០០០នាក់នៅព្រឹកថ្ងៃទី២១ខែមេសាឆ្នាំ២០១៩។

លោកជំទាវកិត្តិសង្គហបណ្ឌិតស្រីម៉ែន សំអនក៏បានថ្លែងនូវការផ្តាំផ្ញើរសាកសួរសុខទុកពីសំណាក់សម្តេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែនជូនដល់អង្គពិធីផងដែរ។

ឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអនក៏បានរំលឹកផងដែរថា សម្រាប់ការរៀបចំ ព្រឹត្តិការណ៍ សង្ក្រាននៅក្នុងឆ្នាំនេះ ជាកិត្តិយសណាស់ សម្រាប់ខេត្តស្វាយរៀង របស់យើងជាប់ចំណាត់ថ្នាក់លេខ ២ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្នុង បណ្តា ចំណោមរាជធានី ខេត្ត ដែលបានរៀបចំ ព្រឹត្តិការណ៍សង្ក្រាន្ត។

លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែនសំអនបានធ្វើការផ្តាំផ្ញើដល់ផ្តាំផ្ញើដល់អាជ្ញាធរឃុំ ស្រុក ខេត្ត កងកំលាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋដូចតទៅ ៖
ទី១. អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់ដល់ការអនុវត្ត នយោបាយ ភូមិ-ឃុំមានសុវត្ថិភាពឲ្យមាន   ប្រសិទ្ធភាពខ្ពស់ ។ ជាពិសេស ត្រូវជៀសឲ្យផុតពី គ្រឿងញៀន និង ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
ទី២. អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ ផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ដូចជាការបញ្ជាក់ សំបុត្រ កំណើត ការធ្វើអត្តសញ្ញាណ ប័ណ្ណ  ការងារនានា ដែល ប្រជាពលរដ្ឋ ចាំបាច់ ត្រូវការសេវាពីអាជ្ញាធរ  គឺត្រូវ តែ អនុវត្ត និងផ្តល់ជូន ប្រជាពលរដ្ឋឲ្យទាន់ពេលវេលា និង ប្រសិទ្ធ ភាព ខ្ពស់ ។
ទី៣. លោកគ្រូ អ្នកគ្រូ ត្រូវធ្វើជាគំរូល្អ ជាគ្រូបង្រៀនល្អ និងប្រកប ដោយក្រមសីលធម៌  ដើម្បីចូល រួម ចំណែក ជាមួយ រាជរដ្ឋាភិបាល ក្នុងការកសាងបានធនធាន មនុស្សប្រកបដោយចំណេះដឹងខ្ពស់ និងអត្តចរិក ចរិយា ល្អ។ ក្មួយៗសិស្សានុសិស្សត្រូវខិតខំ រៀនសូត្រ និងត្រូវ ធ្វើជា កូនល្អ សិស្សល្អ និងមិត្តល្អ ។

 ទី៤. ត្រូវរួមគ្នាជ្រោងទង់សុខសន្តិភាព និងការអភិវឌ្ឍ និងរួមគ្នា ថែរក្សានូវសមិទ្ធិផលនានាឱ្យបានគង់ វង្ស សម្រាប់ទុកដល់ កូនចៅជំនាន់ក្រោយៗទៀត។

ទី៥. មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវតែប្រព្រឹត្តអំពើល្អ និង បម្រើ  សេ វាសាធារណៈឱ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋ នៅ មូលដ្ឋាន។

ទី៦. ត្រូវជឿទុកចិត្ដលើរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេច តេជោ ជានាយករដ្ឋមន្រ្ដី និងជាប្រធានគណបក្ស ប្រជា ជនកម្ពុជា ដរាប ណា នៅមាន សម្ដេចតេជោ និង គណបក្ស ប្រជាជន កម្ពុជា នោះសម្ដេចតេជោ និងជា ប្រធាន  គណបក្សប្រជាជន កម្ពុជា មិនបោះបង់បងប្អូន ឡើយ គឺនៅ តែ រួមសុខ រួមទុក្ខជា មួយ បងប្អូនជានិច្ច ។
ទី៧. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវយកចិត្ត ទុក្ខដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដោយសារអាកាសធាតុមានការ ប្រែប្រួលកម្តៅខ្លាំង និងប្រយ័ត្នចំពោះអគ្គីភ័យដែលកើតឡើង ជាយថាហេតុ។
ទី៨. សូមអំពាវនាវអង្គបោះឆ្នោតត្រៀមខ្លួនទៅបោះឆ្នោត។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner