ទឹកជ្រោះច្រកល្អៀង កំពង់តែបង្អួតរាង ទាក់ទាញភ្ញៀវទេសចេណ៍ជាតិ អន្តរជាតិ

អត្ថបទដោយ៖
Kien Sereyvuth

ទឹកជ្រោះ ច្រកល្អៀងឬហៅថា យោក ភ្នំយ៉ោក មានរយៈកំពស់ជាង ២០០មែត្រ សម្បូរណ៍ដោយ ទេ សភាព ធម្មជាតិមាន ទឹកជ្រោះ និង ព្រៃឈើ  ពណ៌ខៀវស្រងាត់ដែលមានទីតាំងស្ថិតនៅឃុំ ឈើ តុំ ស្រុក ក្រគរ ខេត្តពោធិ៍សាត់។

ទឹកជ្រោះ ច្រកល្អៀង មាន ប្រភព ពី ភ្នំ ឱរ៉ាល់  មាន ចម្ងាយ ប្រមាណ ៧៣ គីឡូម៉ែត្រ ភាគ អាគ្នេឃ៍ ក្រុង ពោធិ៍សាត់ និង មាន ចម្ងាយ ៤៣ គីឡូម៉ែត្រ ពី ផ្សារ ក្រគរ ស្ថិត នៅ ក្នុង ឃុំ ឈើតុំ ស្រុក ក្រគរ។

បើ ភ្ញៀវ ទៅ ពី ខាង ភ្នំពេញ ឬ ពី ខេត្ត កំពង់ ឆ្នាំង ចង់ ទៅ ទស្សនា តំបន់ ធម្មជាតិ ដ៏ ប្រណីត មួយ នេះ គេ មិន បាច់ ទៅ ដល់ ទីរួមខេត្ត ពោធិ៍សាត់ ទេ ទៅ ដល់ ផ្សារ ក្រគរ នោះ នឹង មាន ផ្លូវ មួយ បត់ឆ្វេង ទៅ ដោយ ធ្វើ ដំណើរ តាម ផ្លូវ ក្រួសក្រហម បាន រយៈ ចម្ងាយ ៣៨ គីឡូម៉ែត្រ និង ៤ គីឡូម៉ែត្រ ទៀត ជា ផ្លូវលំ ធម្មតា ។

អម ទៅ ដោយ ទេសភាព ធម្មជាតិ ព្រៃភ្នំ ស្ទឹង និង ខ្សែទឹក ជ្រោះ ហូរ ចេញ ពី កំពូល ភ្នំ ឱរ៉ាល់ ខួប ប្រាំងវស្សា កាត់ ផ្ទាំងថ្ម រាប់រយ ម៉ែត្រ ត្រជាក់ ដូច ទឹក អម្រឹត គួរ ជា ទី គយគន់ និង សម្រាក លម្ហែ កាយ ងូតទឹក លេង នោះ រមណីយដ្ឋាន ទឹកជ្រោះ ធម្មជាតិ ច្រកល្អៀង កំពុង តែ កែប្រែ មុខមាត់ បង្អួត សម្រស់ ធម្មជាតិ ទាក់ទាញ ភ្ញៀវ ចូល ទស្សនា  មិន ថា ថ្ងៃ បុណ្យ ឬ ថ្ងៃ ធម្មតា ទាំង រមណីយដ្ឋាន ធម្មជាតិ នេះ មិន ទាន់ ទាំង បាន រៀបចំ ខ្លួន ប្រាណ ឲ្យ មាន សោភណ ភាព ត្រឹមត្រូវ ទៅ តាម រចនាប័ទ្ម តំបន់ ទេសចរណ៍ មួយរយ ភាគរយ និង មាន សេវាកម្ម គ្រប់គ្រាន់ នោះ ។

ខេត្ត ពោធិ៍សាត់ មាន តំបន់ កម្សាន្ត បែប ប្រវត្តិសាស្រ្ត និង បែប ធម្មជាតិ ជាច្រើន ក្នុង នោះ មាន ដូចជា បូជនីយដ្ឋាន ប្រវត្តិសាស្រ្ត មេទ័ព ឃ្លាំងមឿង តំបន់ បាក់ត្រា កំពង់ ហ្លួង កំពែង ភ្នំ ដាក់ ព្រះ ព្រះធាតុ និង តំបន់ ទឹកជ្រោះ ធម្មជាតិ ច្រកល្អៀង ។ ប៉ុន្តែ យ៉ាង ណា តំបន់ ដែល ភ្ញៀវ និយម ទស្សនា ទាំង នោះ ត្រូវ បាន គេ មើល ឃើញ មាន លក្ខណៈ ទាក់ទាញ ផ្សេង ៗគ្នា ។

លោក ស៊ុន ចំរើន អនុប្រធាន គ្រប់គ្រងតំបន់ទេសចរណ៍ច្រកល្អៀង បាន ឲ្យ ដឹង ថា ៖ «ដំណើរ ទៅ ទស្សនា កម្សាន្ត នៅ ទឹកជ្រោះ ធម្មជាតិ ច្រកល្អៀង នោះ បងប្អូន ក៏ ចំណេញ ដែរ មិន ត្រឹម តែ បាន ទស្សនា ទឹកជ្រោះ ធម្មជាតិ គ្មាន ពីរ នៅ ខេត្ត ពោធិ៍សាត់ នោះ ទេ តែ មុន ចូល ដល់ គេ ក៏ អាច ឡើង លេង ភ្នំ ឡាងត្រាច ដែល ជា ភ្នំ មាន ធម្មជាតិ ត្រជាក់ ត្រឈឹងត្រឈៃ និង ជា តំបន់ ធម្មជាតិ ដ៏ ទាក់ទាញ មួយ ដែរ កាល ពី មុន »។

ជា មួយ នេះលោក មាស សុខ អនុប្រធាន គ្រប់ គ្រង តំបន់ទេសចរណ៍ច្រកល្អៀង ក៏ បាន រៀប រាប់ ពី ភាព ទាក់ទាញ របស់ រមណីយដ្ឋាន ទឹកជ្រោះធម្មជាតិ ច្រកល្អៀង នេះ ថា ទឹកជ្រោះ ច្រកល្អៀង ជា តំបន់ ទេសចរណ៍ មួយ ដែល សម្បូរ ដោយ ទេសភាព ធម្មជាតិ មាន ទឹកជ្រោះ និង ព្រៃឈើ ពណ៌ ខៀវ ស្រងាត់ ។

លោក ស៊ុន ចំរើន និង លោក មាស សុខ បានអោយដឹងថា ក្នុងអំឡុងពេលនៃរដូវបុណ្យចូល ឆ្នាំថ្មីនេះ មានភ្ញៀវជាតិ និងអន្តរជាតិ បានចូលមកកំសាន្តនៅតំបន់រមណីយដ្ឋានទឹកធ្លាក់វ្រកល្អៀងនេះ មានចំនួនជាង២ម៉ឺននាក់៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner