លោក ត្រាំ ៖ អ៊ីរ៉ង់ ពិតជាចង់ធ្វើកិច្ចព្រមព្រៀងសន្តិភាពជាមួយ សហរដ្ឋអាមេរិក

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានអះអាងក្តែងៗថា ប្រទេសអ៊ីរ៉ង់ពិតជាចង់ធ្វើកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក ហើយវានឹងក្លាយជាកិច្ចព្រមព្រៀងដ៏ល្អមួយ សម្រាប់ទាំងទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន ។

សេចក្តីថ្លែងការណ៍របស់លោក Trump កើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកងទ័ពអាមេរិកបានវាយប្រហារលើទីតាំងយោធាអ៊ីរ៉ង់ ហើយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានវាយបកលើមូលដ្ឋានទ័ពអាមេរិកវិញ កាលពីសប្តាហ៍មុន ។

មេដឹកនាំអាមេរិករូបនេះ បានបង្ហើរសំណេរតាម Truth Social កាលពីយប់ថ្ងៃ ចន្ទ ថា អ៊ីរ៉ង់ពិតជាចង់ធ្វើកិច្ចព្រមព្រៀងមួយ ហើយវានឹងក្លាយជាកិច្ចព្រមព្រៀងដ៏ល្អមួយ សម្រាប់សហរដ្ឋអាមេរិក និងអ្នកដែលនៅជាមួយយើង ។

ទោះបីជាលោកប្រធានាធិបតី Trump មើលឃើញថា អ៊ីរ៉ង់ពិតចាចង់ចរចាក៏ដោយ តែលោកបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងសន្តិភាពណាមួយ ត្រូវតែធ្វើឡើងតាមលក្ខខណ្ឌដ៏តឹងរឹងរបស់សហរដ្ឋអាមេរិក ។

បើតាម Straits Times, លក្ខខណ្ឌទាំងនោះ មានដូចជាអ៊ីរ៉ង់ត្រូវតែប្រគល់ស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចកម្រិតខ្ពស់ទៅឱ្យសហរដ្ឋអាមេរិក ដើម្បីកម្ទេចចោល ។ ហើយច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ត្រូវតែបើកឡើងវិញជាបន្ទាន់ សម្រាប់ការដឹកជញ្ជូនអន្តរជាតិដោយសេរី និងគ្មានការទារថ្លៃសេវា ។

យ៉ាងណា ភាគីទាំងពីរហាក់បង្ហាញសញ្ញាឈានទៅរកការចុះកិច្ចព្រមព្រៀងលើអនុស្សរណៈយោគយល់គ្នា សម្រាប់បទឈប់បាញ់រយៈពេល ៦០ ថ្ងៃ ទោះបីភាពតានតឹងផ្នែកយោធានៅតែបន្តកើតមានក៏ដោយ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner