លោក ត្រាំ ថា នាយករដ្ឋមន្ត្រីអង់គ្លេសត្រៀមលាឈប់

អាមេរិក, ឡុងដ៍ ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាស ដ៏កម្រមួយ ថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នឹងចុះចេញពីតំណែង។ នេះបើតាមការចេញផ្សាយរបស់ Anadolu។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃអាទិត្យថា នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer នឹងលាលែងពីតំណែង ដោយលើកឡើងពីមូលហេតុ ជុំវិញការបរាជ័យ លើគោលនយោបាយអន្តោប្រវេសន៍ និង ថាមពល របស់មេដឹកនាំរូបនេះ។

នៅលើវេទិកាសង្គម Truth Social, លោក Trump បានសរសេរ រៀបរាប់ថា «លោក Keir Starmer នឹងលាលែងពីតំណែង ជានាយករដ្ឋមន្ត្រី នៃចក្រភពអង់គ្លេស»។

ប្រធានាធិបតីអាមេរិករូបនេះ បន្តទៀតថា «គាត់បានបរាជ័យយ៉ាងធ្ងន់ធ្ងរ លើវិស័យសំខាន់ពីរ គឺ អន្តោប្រវេសន៍ និង ថាមពល ជុំវិញការបើកប្រេងសមុទ្រខាងជើង!.. ខ្ញុំសូមជូនពរឱ្យគាត់!»។

ជាការកត់សម្គាល់ ការលើកឡើង របស់លោក ត្រាំ បានកើតមានឡើង ក្រោយប៉ុន្មានម៉ោង ដែលកាសែត BBC បានរាយការណ៍ថា លោក Starmer អាចកំណត់ពេលវេលា ដើម្បីចុះចេញពីតំណែង នៅព្រឹកថ្ងៃចន្ទនេះ ពោលគឺក្នុងពេលដែល មានការផ្លាស់ប្តូរ នៅក្នុងរដ្ឋាភិបាល។

អ្នកនៅខាងក្នុងជួររដ្ឋាភិបាល ជាច្រើន ជឿជាក់ថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer អាចប្រកាសពីពេលវេលាលាលែងពីតំណែងភ្លាមៗ នៅថ្ងៃចន្ទនេះ៕

ប្រភព ៖ Anadolu ប្រែសម្រូល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner