លាតត្រដាងអាថ៌កំបាំងនៅពីក្រោយការលួចវត្ថុបុរាណខ្មែរលក់លើទីផ្សារអន្តរជាតិ

ភ្នំពេញ ៖ក្នុងពេលកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិល ពិសេសក្នុងរបប ប្រល័យពូជសាសន៍នាទសវត្សរ៍ឆ្នាំ ៧០ ដល់ ៩០ វត្ថុបុរាណខ្មែរ​រាប់ពាន់​ដុំត្រូវបានលួចប្លន់ ។ទង្វើនេះត្រូវបានចាត់ទុកថា ជាអំពើចោរកម្ម សិល្បៈដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ។ ថ្មីៗនេះ សារព័ត៌មាន​អាម៉េរិក CBS បានលាតត្រដាងពីអាថ៌កំបាំងនៃបណ្តាញរត់ពន្ធរបស់ ឡាតហ្វដ ដែលមានមូលដ្ឋាននៅប្រទេសថៃ ក្នុងការកាត់​បំបែក​វត្ថុបុរាណខ្មែរ យកទៅលក់ឱ្យបណ្តាសារមន្ទីរអន្តរជាតិ និងភូមិគ្រឹះមហាសេដ្ឋីល្បីៗ លើពិភពលោក។

ការលួចទ្រព្យសម្បត្តិវប្បធម៌របស់កម្ពុជា ចេញពីទីតាំងសក្ការបូជា នានាទូទាំងប្រទេសក្នុងអំឡុងទសវត្សរ៍ឆ្នាំ ៧០ ដល់ ៩០ ចំពេល សង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍ ត្រូវបានគេចាត់ទុកថា ជាអំពើចោរកម្មសិល្បៈដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ។ សារ​ព័ត៌មាន​អាមេរិក​ CBS បានចុះ​ផ្សាយកាលពីចុងខែ មិថុនា ​ពី​របៀប​ដែល បណ្តាញ​ចោរមាន​​មូលដ្ឋាន​នៅថៃ ​Latchford​​ លួច​​​វត្ថុបុរាណ​ខ្មែរ​ ​លក់​​​​ទៅឱ្យ​សារមន្ទីរអន្តរជាតិ និង ក្រុមមហាសេដ្ឋីអន្តរជាតិ​​។

សារ​ព័ត៌មាន​អាម៉េរិក​ខាងលើបានទម្លាយថា កំណប់ទ្រព្យដែលជា វត្ថុបុរាណខ្មែររាប់ពាន់ដុំ រួមមាន រូបចម្លាក់ថ្ម សំរឹទ្ធ និងមាស បានរងការកាត់បំបែកដងខ្លួន ដឹកជញ្ជូនឆ្លងកាត់ព្រំដែនទៅ ក្រៅប្រទេស ក្រោមការចាត់ចែងរបស់មេខ្លោងជនជាតិអង់គ្លេសឈ្មោះ ឌូក្លាស ឡាតហ្វដ (Douglas Latchford) មុននឹងធ្លាក់ទៅក្នុង ដៃមហាសេដ្ឋីឯកជន និងសារមន្ទីរល្បីៗនៅលើពិភពលោក។

ប្រភពដដែលចង្អុលបង្ហាញថា ការងារស៊ើបអង្កេតរបស់រដ្ឋា ភិបាល កម្ពុជា ដឹកនាំដោយមេធាវីអាម៉េរិក លោក ប្រ៊ែដ ហ្គរដុន (Brad Gordon) បានធ្វើការងារយ៉ាងស្វិតស្វាញក្នុងការតាមដាន វត្ថុបុរាណទាំងនេះដើម្បីយកត្រឡប់មកវិញ។ របកគំហើញ​ដ៏សំខាន់គឺការទទួលបានសក្ខីកម្មពីអតីតមេខ្លោងចោរលួចប្លន់ជនជាតិខ្មែរម្នាក់ ឈ្មោះ ទឹក ទិក ឬហៅក្រៅថា សីហៈ ដែលបាន​ទម្លាយការសម្ងាត់ និងចង្អុលបង្ហាញរូបថតវត្ថុបុរាណដែលគាត់បាន លួចផ្ទាល់ដៃ នៅក្នុងសៀវភៅដែលបោះពុម្ពដោយ ឌូក្លាស ឡាតហ្វដ។ភស្តុតាងទាំងនេះបានជួយឱ្យព្រះរាជអាជ្ញាសហព័ន្ធអាម៉េរិកបើកការស៊ើបអង្កេត និងចោទប្រកាន់ ឌូក្លាស ឡាតហ្វដ ពីបទរត់ពន្ធវត្ថុ បុរាណខុសច្បាប់ក្នុងឆ្នាំ ២០១៩។

ចំណុចរបត់ដ៏ធំមួយ បានកើតឡើងនៅពេលដែលបដិមាអ្នកចម្បាំង កោះកេរទម្ងន់ ៥០០ ផោន ត្រូវបានគេរកឃើញ​នៅលើ​កាតាឡុក​ដេញថ្លៃរបស់ក្រុមហ៊ុន ស៊ូដប៊ី (Sotheby’s) ក្នុងឆ្នាំ ២០១១។ អាជ្ញាធរអាម៉េរិកបានរកឃើញថា ប្រអប់ជើងរបស់​បដិមានេះ នៅជាប់នឹងដីក្នុងប្រាសាទកោះកេរនៅឡើយ ដែលជាភស្តុតាង មិនអាចប្រកែកបាន ឈានទៅដល់ការដកបដិមា​ចេញពីទីផ្សារ និងបញ្ជូនត្រឡប់មកកម្ពុជាវិញ។ មិនត្រឹមតែក្រុមហ៊ុនដេញថ្លៃនោះទេ សារមន្ទីរសិល្បៈយក្សរបស់អាម៉េរិក គឺ Metropolitan Museum of Art ឬហៅកាត់ថា The Met ក៏បានរងសម្ពាធយ៉ាងខ្លាំង បន្ទាប់ ពីរកឃើញថាមានវត្ថុបុរាណ​ខ្មែរ​យ៉ាងហោចណាស់ ១៨ ដុំ បានមកពី បណ្តាញរត់ពន្ធរបស់ឡាតហ្វដ។ ជាមួយគ្នានេះ គ្រួសារមហាសេដ្ឋី អាម៉េរិក លីនឌឺម៉ាន់ (Lindemann) ក៏បានស្ម័គ្រចិត្តប្រគល់វត្ថុ បុរាណខ្មែរចំនួន ៣៣ ដុំ ដែលពួកគេធ្លាប់ដាក់បង្ហាញក្នុង វិមានផ្ទាល់ខ្លួន ត្រឡប់មក​វិញផងដែរ។

យោងតាមសារព័ត៌មាន ​ CBS​ របត់ថ្មីដ៏សំខាន់មួយ បានកើត ឡើងនៅឆ្នាំ ២០១១ ពេលដែលបដិមាអ្នកចម្បាំងកោះកេរ ទម្ងន់​ប្រហែល ២២៦ គីឡូក្រាម ត្រូវបានគេប្រទះឃើញនៅលើ កាតាឡុកដេញថ្លៃរបស់ក្រុមហ៊ុន ស៊ូដប៊ី (Sotheby’s)។ ភស្តុតាងនេះ បាននាំឱ្យអាជ្ញាធរអាម៉េរិករកឃើញប្រអប់ជើងបដិមានេះ នៅជាប់នឹងដីក្នុងប្រាសាទកោះកេរនៅឡើយ ដែលឈានទៅដល់ការ​ដកចម្លាក់នេះចេញពីទីផ្សារ និងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ។

ករណីនេះបានបង្កើតជាសម្ពាធយ៉ាងខ្លាំងដល់សារមន្ទីរយក្សអាមេរិក The Met បន្ទាប់ពីរកឃើញថា មានវត្ថុបុរាណខ្មែរយ៉ាង​ហោច​ណាស់ ១៨ ដុំ បានមកពីបណ្តាញរត់ពន្ធរបស់ឡាតហ្វដ។ ស្របពេលជាមួយគ្នានោះ គ្រួសារមហាសេដ្ឋីអាម៉េរិក លីនឌឺម៉ាន់ (Lindemann) ក៏បានស្ម័គ្រចិត្តប្រគល់វត្ថុបុរាណខ្មែរចំនួន ៣៣ ដុំ ដែលពួកគេធ្លាប់លាក់ទុកក្នុងភូមិគ្រឹះផ្ទាល់ខ្លួន ត្រឡប់មកវិញ​ផងដែរ។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា បានថ្លែង ទាំងអារម្មណ៍រំភើបថា ការបញ្ជូន​ត្រឡប់មកវិញនៃរូបសំណាក និងទេវរូបទាំងនេះ គឺប្រៀបដូចជា ការទទួលបានមកវិញនូវព្រលឹង របស់ ជាតិមិនត្រឹមតែសម្រាប់លោកស្រី និងក្រុមគ្រួសារដែល​បាន​បាត់បង់ក្នុងសង្គ្រាមនោះទេ ប៉ុន្តែគឺសម្រាប់ប្រជាជនកម្ពុជាទាំង មូល ផងដែរ៕
ដោយ៖ទួន សុផល

ads banner