ចិនប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិតជាមួយបណ្តាប្រទេសអឺរ៉ុបខាងកើត និងកណ្តាល
ក្រូអាត៖ ចិននឹងខិតខំព្យាយាមលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅប្រកបដោយភាពច្នៃប្រឌិតជាមួយបណ្តាប្រទេសអឺរ៉ុបខាងកើត និងកណ្តាល (CEE) ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) ។
ការកត់សម្គាល់បែបនេះ របស់នាយករដ្ឋមន្រ្តីចិនលោក លី ខឺឈាង ធ្វើឡើងក្នុងអំឡុងពេលថ្លែងសន្ទរកថាមួយក្នុងពិធីបើកវេទិកាជំនួញរវាងចិន និងបណ្តាប្រទេស CEE លើកទី៩ ក្នុងទីក្រុង ឌូប្រូនីគ ប្រទេសក្រូអាត នៅថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ។ កិច្ចសហប្រតិបត្តិការផ្នែកហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងវិស័យផ្សេងៗទៀតជាមួយបណ្តាប្រទេស CEE នឹងអាចត្រូវបានលើកកម្ពស់កាន់តែល្អប្រសើរឡើង ដោយលោក លី បានគួសបញ្ជាក់ថា ប្រទេសចិននឹងធ្វើកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម ក្នុងនោះរួមមានទំាងការសម្រួលនីតិវិធីគយ និងការផ្តល់នូវបណ្តាញបៃតងសម្រាប់ការនំាចេញផលិតផលពីបណ្តាប្រទេសអឺរ៉ុបខាងកើត និងកណ្តាល ។
ទន្ទឹមគ្នានោះដែរ នាយករដ្ឋមន្រ្តីក្រូអាត លោក អាន់ឌ្រេ ផ្លែនកូវីគ បានថ្លែងថា ពិព័រណ៌នំាំចូលអន្តរជាតិចិនដែលបានធ្វើឡើងកាលពីឆ្នំាំមុន បានពំានាំមកនូវឱកាសថ្មីៗដល់ប្រទេសទំាងអស់ ខណៈការនាំចេញពីប្រទេស CEE ទៅកាន់ចិនបានកើនឡើងជិត៥ដង ៕




