ឥណ្ឌូណេស៊ីទទួលរងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ
ឥណ្ឌូណេស៊ី៖ គ្រោះរញ្ជួយដីក្នុងកម្រិត៦.៨រ៉ិចទ័រ បានធ្វើការវាយប្រហារនៅក្បែរកោះ ស៊ូឡាវេស៊ី ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារស្ទាបស្ទង់ភូមិ សាស្រ្តអាមេរិក USGS ។
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តដដែល បានឱ្យដឹងទៀតថា ចំណុចរំញ័រនៃគ្រោះរញ្ជួយដីនេះ ស្ថិតនៅឈូងសមុទ្រ Tolo ជាមួយជម្រៅប្រមាណ១៧គីឡូម៉ែត្រក្រោមបាតសមុទ្រ ។ ហេតុការណ៍ខាងលើ បានបង្ខំឲ្យអាជ្ញាធរឥណ្ឌូណេស៊ីចេញសារព្រមានអំពីរលកយក្សស៊ូណាមិ ប៉ុន្តែជាងកន្លះម៉ោងក្រោយការព្រមាននេះ ក៏ត្រូវបានដកចេញវិញ ក្រោយកម្រិតនៃការគំរាមកំហែងបានថយចុះ ។ ហើយភ្លាមៗនោះ មិនទាន់មានសេចក្តីរាយការណ៍ណាមួយ អំពីទំហំនៃការខូចខាត ឬក៏មនុស្សរងគ្រោះដោយសារហេតុការណ៍គ្រោះរញ្ជួយដីនេះឡើយទេ ។
សូមរំលឹកឡើងវិញថា គ្រោះមហន្តរាយរញ្ជួយដី និងរលកយក្សដ៏អាក្រក់កាលពីថ្ងៃកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ បានវាយសង្គ្រប់យ៉ាងដំណំទៅលើទីក្រុង Palu ដែលស្ថិតនៅលើកោះ ស៊ូឡាវេស៊ី ប្រទេសឥណ្ឌូណេស៊ី ដែលជាលទ្ធផលនោះមានមនុស្សច្រើនជាង៤ពាន់នាក់ស្លាប់ ៕



