ធុរកិច្ចថ្មីឌីជីថលកម្ពុជា konektAgri ទទួលបានការវិនិយោគពី Plug and Play

ភ្នំពេញ៖ konektAgri គឺជាធុរកិច្ចថ្មីឌីជីថលទី២ របស់កម្ពុជា ដែលទទួលបានការវិនិយោគពី Plug and Play តាមរយៈកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល នៅថ្ងៃទី ១៩ មិថុនា ឆ្នាំ២០២៦ បន្ទាប់ពីធុរកិច្ចថ្មី Bamnang។

ការវិនិយោគនេះឆ្លុះបញ្ចាំងពីភាពជោគជ័យនៃកម្មវិធី ក្នុងការគាំទ្រធុរកិច្ចថ្មីឌីជីថលកម្ពុជាឱ្យទាក់ទាញការវិនិយោគពីវិនិយោគិនអន្តរជាតិ និងរួមចំណែកពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា។

konektAgri បានបង្កើតថ្នាល agriKredit™ ដែលជាប្រព័ន្ធវាយតម្លៃឥណទាន និងគ្រប់គ្រងហានិភ័យសម្រាប់វិស័យកសិកម្ម ដោយរួមបញ្ចូលទិន្នន័យហិរញ្ញវត្ថុជាមួយទិន្នន័យកសិកម្ម ដូចជា រូបភាពផ្កាយរណប ទិន្នន័យអាកាសធាតុ ទីតាំងដីកសិកម្ម និងប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណឌីជីថល (e-KYC) ដើម្បីជួយស្ថាប័នហិរញ្ញវត្ថុធ្វើការសម្រេចចិត្តផ្តល់ឥណទានបានកាន់តែត្រឹមត្រូវ និងមានប្រសិទ្ធភាព។

លោក Nithyasri Manikandan អ្នកគ្រប់គ្រងការវិនិយោគជាន់ខ្ពស់របស់ Plug and Play បានមានប្រសាសន៍ថា konektAgri កំពុងកសាងថ្នាលទិន្នន័យ និងប្រព័ន្ធវាយតម្លៃហានិភ័យដែលឆ្លើយតបនឹងតម្រូវការនៃវិស័យហិរញ្ញវត្ថុកសិកម្មក្នុងទីផ្សារកំពុងអភិវឌ្ឍ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner