សត្វរមាសជិតផុតពូជមកពីអាហ៊្វ្រិក កើតកូនជាលើកទី២ នៅក្នុងសួនសត្វសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ សួនសត្វមួយកន្លែងស្ថិតនៅក្នុងទីក្រុង ឌេស ម័រណេស រដ្ឋ ឡូវ៉ា សហរដ្ឋអាម៉េរិក បានប្រកាសពីការកើតកូនសត្វរមាស ដែលជិតផុតពូជជាលើកទី២។ ពពួកសត្វរមាសអាហ៊្វ្រិកទាំងនេះ ត្រូវបានគេចាត់ទុកថា កំពុងតែស្ថិតនៅក្នុងកម្រិតជិតផុតពូជដ៏គ្រោះថ្នាក់បំផុត ដោយសារតែការប្រមាញ់ខុសច្បាប់។

តំណាងសួនសត្វ ប៊េ្លង ផាក (Blank Park) នេះបានអះអាងថា សត្វរមាសញីខ្មៅអាយុ៩ឆ្នាំមួយក្បាលមកពីភូមិភាគខាងកើតឈ្មោះ អាយ៉ាណា (Ayana) បានកើតកូនញីមួយក្បាលទម្ងន់៥០,៨គីឡូក្រាម។ សត្វរមាសញី អាយ៉ាណា (Ayana) និងអាឈ្មោល គៀណូ (Kiano) បានផ្តល់កំណើតបានកូនដំបូងរបស់ពួកវាកាលពីឆ្នាំ២០១៦ ឈ្មោះ ធូម៉ានី (Tumani)។

លោកវេជ្ជបណ្ឌិត ជូន អូលស៍ (June Olds) ដែលជាមន្រ្តីកម្មវិធីបសុសត្វរបស់សួនសត្វ ប៊េ្លង ផាក (Blank Park) បាននិយាយថា វាមានសុខភាពល្អណាស់ ហើយការកើតវាក៏ដំណើរការទៅយ៉ាងរលួនដែរ លោកថា កូនរមាសញីនេះ អាចក្រោកឈរបានត្រឹមរយៈពេល១ម៉ោងប៉ុណ្ណោះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner