ចិន ជំរុញ អាមេរិក បញ្ឈប់ការគំរាមកំហែង និងដកការបិទខ្ទប់ប្រទេសគុយបា
ប៉េកាំង ៖ ប្រទេសចិន កាលពីថ្ងៃ សុក្រ បានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការគំរាមកំហែង ក្នុងការប្រើប្រាស់កម្លាំងយោធាប្រឆាំងប្រទេសគុយបា និងបញ្ឈប់ការដាក់ទណ្ឌកម្មឯកតោភាគី ព្រមទាំងការបិទខ្ទប់ប្រទេសជាបន្ទាន់ ។
នៅពេលត្រូវបានសួរនាំអំពីរបាយការណ៍ដែលថា សហរដ្ឋអាមេរិកកំពុងរៀបចំផែនការប្រតិបត្តិការយោធាប្រឆាំងនឹងគុយបា, អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning និយាយថា ប្រទេសចិននឹងបន្តគាំទ្រយ៉ាងរឹងមាំដល់ប្រទេសគុយបា ក្នុងការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន ហើយប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ ។
លោកស្រី Mao បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងធ្វើការជាមួយគ្រប់ភាគីទាំងអស់ ដើម្បីការពារ “ភាពយុត្តិធម៌ និងសច្ចៈធម៌អន្តរជាតិ” ។
បើតាម Anadolu, ទំនាក់ទំនងរវាងគុយបា និងសហរដ្ឋអាមេរិកបានឈានចូលដល់ដំណាក់កាលប្រឈមមុខដាក់គ្នា ស្ថិតក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានគោលបំណងផ្លាស់ប្តូររបបដឹកនាំគុយបា ។
ជាមួយគ្នានេះ សហរដ្ឋអាមេរិកបានប្រើប្រាស់វិធានការបិទខ្ទប់ផ្លូវដឹកជញ្ជូនប្រេង និងដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយ ដើម្បីបង្កើនសម្ពាធលើទីក្រុងឡាហាឡាវ៉ាន ដែលនាំឱ្យមានការដាច់ចរន្តអគ្គិសនីអស់រយៈពេលជាច្រើនខែ និងអស្ថិរភាពបណ្តាញផ្គត់ផ្គង់អគ្គិសនី ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា