ក្រុមហ៊ុនអចលនទ្រព្យបុរី វីអាយភី រៀបចំការប្រគំតន្ត្រី និងធ្វើសង្ក្រាន្តទ្រង់ទ្រាយធំ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី
ព្រះសីហនុ៖ ក្រុមហ៊ុនអចលនទ្រព្យល្បីល្បាញបុរី វីអាយភី បានរៀបចំការប្រគំតន្ត្រី និងធ្វើសង្ក្រាន្តទ្រង់ទ្រាយធំ ដែលធំជាងកាលពីឆ្នាំមុនទៅទៀត ដើម្បីអបអរពិធីបុណ្យចូលឆ្នាំ។ លោក វ៉ន វណ្ណៈ អគ្គនាយកបុរី វីអាយភី បានអះអាងថា ដោយសារតែល្បឿនក្នុងការលក់ចេញរបស់បុរីវីអាយភី នៅខេត្តព្រះសីហនុ ទទួលបានការគាំទ្រច្រើន ហើយសន្ទុះក្នុងការលក់ចេញក៏លឿនលើសពីការប៉ាន់ស្មាន ទើបលោកសម្រេចចិត្តយកថ្ងៃ០៧ ខែមេសាកន្លងទៅ ជាថ្ងៃជប់លៀងជូនដល់បុគ្គលិក ជាក្រុមការងារ និងអតិថិជន ដោយភ្ជាប់ជាមួយនឹងសង្ក្រាន្តប្រចាំឆ្នាំផង ដើម្បីឲ្យបងប្អូនបានរាំលេងសប្បាយ និងបានទស្សនាសិល្បៈបុរាណ និងសម័យជាទ្រង់ទ្រាយធំ មិនចាញ់សង្ក្រាន្តមួយចំនួន និងមិនខុសពីការប្រគំតន្ត្រីខ្នាតធំនោះទេ។
លោកបន្តថា ពិធីមួយនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជាន់ខ្ពស់អាជ្ញាធរប្រចាំតំបន់យ៉ាងច្រើនផងដែរ ដោយលោកបានចាត់ទុកថាពិធីជប់លៀង ដែលអមដោយតារាល្បីៗដើម្បីធ្វើសង្ក្រាន្តកាលពីយប់ថ្ងៃនោះ គឺជាការជួបជុំគ្រួសារដ៏ធំរបស់បុរីវីអាយភី ក្រោយយពេលជោគជ័យលើមុខជំនួញដីធ្លី និងសាងសល់វិស័យអចនទ្រព្យ។ លោកបន្ថែមថា បុរី វីអាយភី កំពុងបោះជំហានក្លាយជាទីក្រុងរណប និងជាផ្ទះស្នាក់នៅដែលជាជម្រើសដ៏ល្អរបស់អ្នកចង់មកកម្សាន្តនៅខេត្តព្រះសីហនុ ទើបបុរីមួយនេះ សាងសងមិនទាន់បានពាក់កណ្ដាលគម្រោងផង ប៉ុន្តែចំនួនលក់ដាច់គឺស្ទើរតែលប់លើសពីការគ្រោងទុករួចបាត់ទៅហើយ។ ស្របគ្នាដែលលក្ខខណ្ឌបង់រំលស់ និងតម្លៃដែលបានកំណត់ឡើង គឺតម្រូវចំពោះអ្នកមានជីវភាពមធ្យម និងធូរធារអាចទិញបានយ៉ាងស្រួលផង ទើបទីតាំងបុរីមួយនេះ កាន់តែមានតម្រូវការខ្ពស់ក្នុងការកក់ទិញ។
វត្តមានតារាចម្រៀងដែលចូលរួមពិធីជប់លៀងដ៏កក្រើកអបអរបុណ្យចូលឆ្នាំរបស់បុរីវីអាយភី នាយប់នោះរួម៖ កញ្ញា មាស សុខសោភា លោក យ៉ែម សំអូន កញ្ញា សូដា នីតា កញ្ញា រ៉ូលីន អ្នកនាងសួន ចន្ថា កញ្ញា ឡេង មុនីរចនា អ្នកនាង ស៊ិន ឧត្តមផល្លា លោក រិន សាវ៉េត កញ្ញា អ៊ឹង និមល លោក រតនៈ ពិសិដ្ឋនិងតារាៗជាច្រើនរូបទៀត ដោយតារាទាំងអស់សុទ្ធតែបានបង្កបរិយាកាសឲ្យពិធីទាំងមូលអឹកធឹក និងមានបរិយាកាសសប្បាយរីករាយ នៅលើផ្ទៃដីប្រមាណ៦០ហិកតា។ លោកបញ្ជាក់ថា នៅក្នុងបុរីនេះ ក្រៅពីមានវីឡាទោល វីឡាកូនកាត់ ផ្ទះល្វែង ក៏មានផ្សារ ហាងទំនើប និងសួនច្បារយ៉ាងផាសុកភាពក្នុងគម្រោងនោះផងដែរ ដោយអាចនឹងជ្រើសធ្វើពិធីជប់លៀង និងសង្ក្រាន្តធំៗបែបនេះបានរាល់ឆ្នាំ។
លោក វីជេ ហេរ៉ូ ដែលជាអ្នករៀបចំកម្មវិធីប្រគំតន្ត្រី បានបង្ហាញពីការភ្ញាក់ផ្អើលដែលរយៈពេលតែប៉ុន្មានខែសោះ តែបុរីវីអាយភី បានរំលេចសំណង់ដល់រាប់រយល្វែង និងមានអ្នកមកទស្សនាការប្រគំតន្ត្រីដែលបានធ្វើឡើងយ៉ាងកក្រើកនាយប់នោះ។ លោកថា ទីតាំងនេះ នឹងក្លាយជាតំបន់លំនៅដ្ឋាន និងសេដ្ឋកិច្ចធំមួយក្នុងពេលដ៏ខ្លី ស្របគ្នាដែលខេត្តព្រះសីហនុ ក៏ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍មួយដ៏ធំរបស់អ្នកវិនិយោគចិន៕ធ.ដ